ជាតិ
សង្គមជាតិ
ឆ្នាំ២០១៤កម្ពុជា​ចំណាយ​ថវិការ៣០លាន​ដុល្លារ​ដោះស្រាយ​គ្រោះមហន្តរាយ
05, Mar 2015 , 8:15 pm        
រូបភាព
ដោយ: ថ្មីៗ

 
រដ្ឋាភិបាល​កម្ពុជា​បាន​ចំណាយ​ថវិការ៣០លាន​ដុល្លារ នៅក្នុង​ឆ្នាំ២០១៤ ក្នុងការ​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ ។ នេះ​បើតាម​លោក ញឹម វណ្ណដា អនុប្រធាន​ទី១ នៃ​គណៈ ក​ម្មា​ធិ​ការ​ជាតិ​គ្រប់គ្រង គ្រោះមហន្តរាយ ។



ក្រោយពី​ជំនួប​ពិភាក្សា​ជាមួយ លោក ប៉ុល ហំ​ម  ប្រធាន​គណៈកម្មការ​ទី៣ នៃ​រដ្ឋសភា សាកសួរ​ពី​ដំណើរការ​តាក់តែង​ច្បាប់​ស្ដី​គ្រោះមហន្តរាយ​រួចមក លោក ញឹម វណ្ណដា បាន​ឲ្យ​ដឹងថា ក្នុង​ឆ្នាំ២០១៤កន្លងមក គ្រោះទឹកជំនន់​មាន​តិចជាង​គ្រោះរាំងស្ងួត ហើយ​រដ្ឋាភិបាល​បាន​សង្គ្រោះបន្ទាន់​មួយចំនួន​ដោយបាន​ដោះស្រាយ​ជាជំហានៗ ដូចជា​ថវិកា និង​ស្រូវពូជ​មួយចំនួន​ផងដែរ។

បើតាម​អនុប្រធាន​ទី១ នៃ​គណៈកម្មាធិការ​ជាតិ​គ្រប់គ្រង​គ្រោះមហន្តរាយ​រូបនេះ​កម្ពុជា​បាន​ត្រៀម​បង្ការ​នូវ​ស្បៀង ដោយមាន​អង្ករ​ទុក​បម្រុង​ប្រមាណ​ជា២ម៉ឺន​តោន​ជា​រៀងរាល់ឆ្នាំ​ផងដែរ សម្រាប់ធ្វើ​ការដោះស្រាយ​បញ្ហា​គ្រោះធម្មជាតិ​នានា ។ ចំណែក​ចំនួន​ថវិការ​សម្រាប់​ដោះស្រាយ​បញ្ហា​គ្រោះមហន្តរាយ គឺកំណត់​តាម​គ្រោះមហន្តរាយ​ដែល​កើតឡើង​ប្រចាំឆ្នាំ ពោលគឺ​បានន័យថា ខូចខាត​តិច​ឬ​ច្រើន ។ នេះ​បើតាម​លោក ញឹម វណ្ណដា ៕


© រក្សាសិទ្ធិដោយ thmeythmey.com