ជាតិ
FFC ប្រកាស​ផ្តល់​រង្វាន់​​១ម៉ឺន​ដុល្លាអាមេរិក បើ​កម្ពុជា​ឈ្នះ​ម៉ាកាវ
12, Mar 2015 , 10:22 am        
រូបភាព
កីឡាករ​ទាំងអស់​នៃក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​ការ​ដឹកនាំរបស់​លោក Lee Tae Hoon។ រូបថត​ លោក Sovanna Kem
កីឡាករ​ទាំងអស់​នៃក្រុម​ជម្រើស​ជាតិ​កម្ពុជា​ក្រោម​ការ​ដឹកនាំរបស់​លោក Lee Tae Hoon។ រូបថត​ លោក Sovanna Kem
ដោយ: រួបរួម
លោក ខៀវ សាម៉េត អនុ​ប្រធាន​សហព័ន្ធ​កីឡា​បាល់ទាត់កម្ពុជា (FFC) បាន​បញ្ជាក់​ប្រាប់​សារព័ត៌មាន​ថ្មីៗនៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍ ទី​១២ ខែ​មិនា ឆ្នាំ​២០១៥ នេះ​ថា សហព័ន្ធ​នឹង​ផ្តល់​ថវិកា​១ម៉ឺន​ដុល្លា​អាមេរិក​ដល់​ក្រុម​ជម្រើស​ជាតិ​កម្ពុជា ប្រសិន​បើពួក​គេ​ទទួល​ជ័យ​ជម្នះ​លើ​ក្រុម​ម៉ាកាវ នា​ការ​ប្រកួត​ World Cup ជើងទីមួយ​នៃ​វគ្គ​ជម្រុះ​បឋម​ប្រចាំ​តំបន់​អាស៊ី នា​វេលម៉ោង​៤រសៀល​នេះ នៅកីឡដ្ឋាន​ស្តាត​ចាស់។



«យើង​ត្រូវ​តែ​លើក​ទឹក​ចិត្តក្រុម​ជម្រើស​ជាតិ ហើយ​ក្រុម​កីឡាករ​ត្រូវ​ខំ​ប្រឹងឲ្យ​អស់ពី​សមត្ថភាព​ដើម្បីតប​ស្នង​ទៅនឹង​ការ​គាំទ្រ​យ៉ាងផុស​ផុល​របស់​ជន​រួម​ជាតិ»។ នេះ​ជាការ​លើក​ឡើង​របស់​លោក ខៀវ សាម៉េត។ អនុប្រធាន FFC បាន​បង្ហាញ​ពីអារម្មណ៍​រំភើប​របស់​ខ្លួន​ចំពោះ​សន្ទុះនៃការគាំទ្រ ប៉ុន្តែលោកសោក​ស្តាយ​ដែល​ទីកន្លែង​ទស្សនិក​ជន​នៅមាន​កម្រិត មិនអាចផ្ទុក​មនុស្ស​បាន​ច្រើន៕

© រក្សាសិទ្ធិដោយ thmeythmey.com