ជាតិ
អ្នកមាន​ជម្លោះដីធ្លី​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក សុំ​អន្តរាគមន៍​ពី​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា
17, Mar 2015 , 10:41 am        
រូបភាព
ដោយ: ថ្មីៗ

ប្រជាពលរដ្ឋ​មកពី​សហគមន៍​មាន​ជម្លោះដីធ្លី មាន​គ្នា​ជាង១០០នាក់ បាន​ប្រមូលគ្នា​មក​ដាក់​ញត្តិ​នៅ​ស្ថានទូត​អាមេរិក​នៅ​ព្រឹក​ថ្ងៃ​អង្គារ​នេះ ដើម្បី​ស្នើ​ឲ្យ​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា ភរិយា​របស់​ប្រធានាធិបតី​អាមេរិក ជួយ​អន្តរាគមន៍​លើ​បញ្ហាដីធ្លី និង​ដោះលែង​សកម្មជន​ដីធ្លី ដែល​កំពុង​ជាប់ពន្ធនាគារ ។



ការដាក់​ញត្តិ​របស់​ប្រជា​សហគមន៍​ដីធ្លី​នេះ​ធ្វើឡើង ៣ថ្ងៃមុន​ដំណើរ​ទស្សនកិច្ច​របស់​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា នៅ​ប្រទេស​កម្ពុជា ដែល​នឹង​ប្រព្រឹត្តិ​ទៅ​ពីថ្ងៃ​ទី២១ ដល់​ថ្ងៃ២២មិនា ។

គោលបំណង​ដែល​លោកស្រី មី​ហ្សែ​ល អូ​បា​ម៉ា នឹង​មក​បំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​កម្ពុជា គឺ​ដើម្បី​បញ្ចូល​គម្រោង​កម្មវិធី​មានឈ្មោះ​ថា « ជំរុញ​ឲ្យ​ក្មេងស្រី​រៀន» (Let Girls Learn Initiative)នៅក្នុង​ប្រទេស​កម្ពុជា ក្នុងចំណោម​ប្រទេស​ចំនួន១១ ដែលជា​អ្នក​ផ្ដួចផ្ដើម​របស់​អង្គការ Peace Corps ៕





© រក្សាសិទ្ធិដោយ thmeythmey.com