ជាតិ
បទយកការណ៍ / បទសម្ភាសន៍
លោក ប៉ែន បូ​ណា ចាក​ចេញពី​តំណែង​និពន្ធ​នាយក​វិទ្យុ RFI មកកាន់ TV ថ្មី«PNN»
17, Mar 2015 , 12:42 pm        
រូបភាព
ភ្នំពេញ៖ លោក ប៉ែន បូ​ណា បានចាប់ផ្តើម​អាជីព​ជា​អ្នកសារព័ត៌មាន​កាលពី​ឆ្នាំ១៩៩៦ ។ បន្ទាប់មក លោក​បាន​ក្លាយជា​អ្នកវិភាគ​សង្គម​នយោបាយ​នៃ​ប្រទេស​កម្ពុជា​សម្រាប់​កាសែត​បារាំង Cambodge Soir មុននឹង​ក្លាយទៅជា​និពន្ធ​នាយក​កាសែត Cambodge Soir និង​និពន្ធ​នាយក​វិទ្យុ​បារាំង RFI។ តែ​នៅ​ឆ្នាំ២០១៥នេះ លោក​បាន​សម្រេចចិត្ត​ចាក​ចេញពី​វិទ្យុ​បារាំង​មកកាន់​កាប់​ស្ថានីយ៍ទូរទស្សន៍​ថ្មី​មួយ​ដែលមាន​ឈ្មោះថា«PNN»។ PNN គឺជា​ស្ថានីយ៍ទូរទស្សន៍​ថ្មី​ដែល​បោះទុន​វិនិយោគ​ដោយ​លោក​ឧ​ញ៉ា លី យ៉ុង​ផាត់ ក្នុង​ទំហំ​ទឹកប្រាក់​សរុប​ប្រមាណ​ជា ៤០ លានដុល្លារ​អាមេរិក។



សម្រាប់​លោក ប៉ែន បូ​ណា និពន្ធ​នាយក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ PNN, ទូរទស្សន៍​ថ្មី​របស់លោក​ត្រូវតែ​ខុសប្លែក​ពី​បណ្តាញ​ទូរទស្សន៍​ដែលមាន​ស្រាប់។ ដើម្បី​ជ្រាប​ព័ត៌មាន​លម្អិត សូម​អញ្ជើញ​ស្តាប់​បទសម្ភាសន៍​រវាង​លោក គី សុខ​លីម អគ្គនាយក​សារព័ត៌មាន​អេឡិចត្រូនិកថ្មីៗ និង​លោក ប៉ែន បូ​ណា និពន្ធ​នាយក​ផ្នែក​ព័ត៌មាន​នៃ​ទូរទស្សន៍ PNN៕









© រក្សាសិទ្ធិដោយ thmeythmey.com