ជាតិ
សន្តិសុខ​ត្រូវបាន​រឹតបន្តឹង​ខណៈដែល​ភរិយា​លោក​អូ​បា​ម៉ា​គ្រោង​មកដល់​យប់​នេះ
20, Mar 2015 , 9:51 am        
រូបភាព
ដោយ: ថ្មីៗ


សៀមរាប៖ នៅតាម​ដងផ្លូវសំខាន់ៗក្នុង​ទីក្រុង​សៀមរាប ចាប់ពី​ព្រលានយន្តហោះ​អន្តរជាតិ​ខេត្តសៀមរាប ត្រូវបាន​ដាក់ពង្រាយ​ដោយ​កងកម្លាំង​ចម្រុះ​ជាច្រើន ក្នុងនោះ​មាន​ទាំង​ប៉ូលិស​ចរាចរណ៍ និង​កម្លាំង​ប៉េអឹម​ជាដើម។



ប្រភពពី​ស្នងការរង​ខេត្តសៀមរាប កម្លាំងចម្រុះ​ជាង៩០០នាក់ បានដាក់​ការពារ​អំឡុង​ដំណើរ​ទស្សនកិច្ច​លោកស្រី Michelle Obama ភរិយា​លោក​ប្រធានាធិបតី​សហរដ្ឋអាមេរិក ដែល​គ្រោង​មកដល់​នៅ​យប់​ថ្ងៃ​សុក្រ​នេះ។ នៅ​ព្រឹក​ថ្ងៃ​សុក្រ​នេះដែរ សន្តិសុខ​ក៏ត្រូវ​បាន​រិត​បន្តឹង​នៅ​សណ្ឋាគារ ស៊ី​ធី​អង្គរ  និង​តាម​ដងផ្លូវសំខាន់ៗ ខណៈដែល​លោកស្រី ប៊ុន រ៉ានី ហ៊ុន សែន គ្រោង​មកដល់​នៅ​ព្រឹក​នេះ ដើម្បី​ត្រៀម​ទទួល ការមកដល់​របស់លោក​ស្រី Michelle Obama៕


© រក្សាសិទ្ធិដោយ thmeythmey.com