ជាតិ
តើ​ពាក្យ «តៀង, ទៀង» ប្រើ​ខុសគ្នា​ដូចម្តេច?
21, Mar 2015 , 9:40 am        
រូបភាព
ដោយ: ថ្មីៗ
តើ​ពាក្យ «តៀង, ទៀង»ប្រើ​ខុសគ្នា​ដូចម្តេច?


មនុស្ស​ភាគច្រើន សរសេរ​ពាក្យ​ពីរ​នេះ​ដោយ​មិនដឹងថា​ពាក្យ​មួយណា ប្រើ​ក្នុងន័យ​ណាមួយ​ឡើយ។ តាមពិត​នៅក្នុង​វចនានុក្រម​ខ្មែរ របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ទាំងពីរ​នេះ​ប្រើ​ក្នុងន័យ​ផ្សេង​ពីគ្នា។

ទី១ ពាក្យ «តៀង» មានន័យថា តៀង​តាំង គឺ​គ្រែ​និង​តាំង (មានប្រើ​ខ្លះ​ក្នុង​គម្ពីរ​ទេស្នា​ប្រែរយ និង​កាព្យ)។
ទី២ ពាក្យ «ទៀង» មានន័យថា ដែល​ពិត, ប្រាកដ, មិន​ប្រែប្រួល, មិន​ល្អៀង, មិន​ឃ្លៀងឃ្លាត។ ឧទាហរណ៍៖ សម្តី​ទៀង, ទៀងត្រង់, ទៀងទាត់។ ល៕
[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com