កីឡាជាតិ
ជាតិ
ក្លិប Real Madrid ផ្តល់​មូលនិធិ​ជួយដល់​សាលា​សម្រាប់​កុមារ​ពិការ​នៅ​ខេត្តបាត់ដំបង
20, Mar 2015 , 11:31 pm        
រូបភាព
លោក Florentino Perez ប្រធាន​ក្លិប Real Madrid (ស្តាំ) និង​លោក Enrique Figaredo ស្ថាបនិក​អង្គការ SAUCE។ រូបថត ក្លិប Real Madrid
លោក Florentino Perez ប្រធាន​ក្លិប Real Madrid (ស្តាំ) និង​លោក Enrique Figaredo ស្ថាបនិក​អង្គការ SAUCE។ រូបថត ក្លិប Real Madrid
ដោយ: រួបរួម
មូលនិធិ Real Madrid និង​អង្គការ Solidaridad Ayuda y Unión Crean Esperanza (SAUCE) ដែលមាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង បាន​ចុះ​អនុស្សារណៈ​នៃ​ការយោគយល់​គ្នា​ដើម្បី​សាងសង់​​សាលារៀន​ខ្នាត​អន្តរជាតិ​មួយ​សម្រាប់​ជនពិការ។



ពិធី​ចុះហត្ថលេខា​ត្រូវបាន​ធ្វើឡើង​រវាង លោក Florentino Perez ប្រធាន​ក្លិប Real Madrid និង​លោក Enrique Figaredo ស្ថាបនិក​អង្គការ SAUCE។ នេះ​បើតាម​ការបញ្ជាក់​របស់​គេហទំព័រ​ផ្លូវការ​ក្លិប Real Madrid ជា​ភាសា​អេ​ស្ប៉ា​ញ​នា​ថ្ងៃទី២០ ខែមីនា ឆ្នាំ២០១៥ ។

ក្រោម​ជំនួយ​របស់​មូលនិធិ Real Madrid សាលា​ដែលមាន​មូលដ្ឋាន​នៅ​ខេត្តបាត់ដំបង​នោះ នឹង​ក្លាយជា​សាលា​ខ្នាត​អន្តរជាតិ​ទីមួយ​លើពិភពលោក​ផង​ដែរ​ដែល​ភ្ជាប់កីឡា និង​សង្គម​សម្រាប់​ជនពិកា។ សាលា​នោះ មាន​ក្មេង​អាយុ​ពី៦ ទៅ១៧ឆ្នាំ ប្រមាណ១៦០នាក់ ដែល​ក្នុងនោះ ៥៩នាក់ ជា​ជនពិកា​កាយសម្បទា។

ជាមួយគ្នានេះ សាលា​នេះ​មាន​គោលដៅ​លើកកម្ពស់​វិស័យ​អប់រំ​នៅ​កម្ពុជា តាមរយៈ​ការបញ្ជ្រាប​វិស័យ​កីឡា​ផងដែរ។

អង្គការ SAUCE ត្រូវបាន​បង្កើតឡើង​ដោយ​លោក Enrique Figaredo ជនជាតិ​អេ​ស្ប៉ា​ញ ដែលជា​បុព្វ​ជិតសាសនា​គ្រឹ​ស្ត​ម្នាក់​ដ៏​ល្បីល្បាញ។ លោក​បាន​ចូលមក​កាន់​កម្ពុជា​តាំងពី​ឆ្នាំ១៩៨៥មកម្ល៉េះ ហើយ​សកម្មភាព​សប្បុរ​ស​ធម៌​របស់លោក​ត្រូវបាន​គេ​ទទួល​នៅ​ទូទាំង​ពិភពលោក៕






ប្រភពរូបថត៖ Realmadrid.com




© រក្សាសិទ្ធិដោយ thmeythmey.com