ជាតិ
សុខភាព
អាហារ​ដែល​ល្អ​សម្រាប់​ជីវិត​ផ្លូវភេទ
22, Mar 2015 , 7:20 am        
រូបភាព
ដោយ: ថ្មីៗ
ប្រសិនបើ​អ្នក​ចង់​ត្រឡប់​ទៅរក​ជីវិត​ផ្លូវភេទ​ដ៏​ល្អ​វិញ​អាហារ​អាចជួយ​ដល់​អ្នក​បាន។ មាន​អំណះអំណាង​មួយ​ដែលថា​ការលូតលាស់​របស់​រាង​កាយ​ត្រូវការ​វីតាមីន និង​សារធាតុសំខាន់ៗមួយចំនួន​ក្នុង​អាហារ​ដើម្បី​ជម្រុញ​ដល់​មុខងារ និង​បទពិសោធន៍​ខាង​ផ្លូវភេទ។ ខាងក្រោម​នេះ គឺជា​អាហារ​មួយចំនួន​ដែល​ដើរតួនាទី​ជា​ថ្នាំសម្រើប​ដល់​ជីវិត​ផ្លូវភេទ​របស់​អ្នក​បាន។


 
ផ្លែ​ប័​រ
បើ​យើង​និយាយ​តាមបែប​វិទ្យាសាស្ត្រ មូលហេតុ​ដែល​ផ្លែ​ប័​រ​បាន​ក្លាយទៅជា​ផ្លែឈើ​ផ្តល់​សម្រើប​ដល់​ផ្លូវភេទ​នោះ គឺ​ដោយសារតែ​វា​សម្បូរ​ទៅដោយ​ជាតិ​ខ្លាញ់​មិន​ឆ្អែត និង​មិនសូវមាន​ខ្លាញ់​ឆ្អែត​ទេ ហេតុដូច្នេះ​ហើយ​វា​នឹង​ក្លាយទៅជា​របស់​ដ៏​ល្អ​សម្រាប់​បេះដូង និង​សរសៃឈាម។ អ្វី​គ្រប់យ៉ាង​ដែល​ធ្វើអោយ​បេះដូង​មាន​ថាមពល​ខ្លាំង​សុទ្ធតែ​អាចជួយ​អោយ​លំហូរ​ឈាម​ហូរ​បាន​យ៉ាង​ល្អ​ទៅគ្រប់​កន្លែង​ទាំងអស់។ តាមពិត​បុរស​ដែលមាន​ជំងឺ​បេះដូង​ស្រាប់​ទំនងជា​ងាយ​នឹង​កើតជា​បញ្ហា​ងាប់​លិង្គ​ជាង​មនុស្ស​ធម្មតា​រហូតដល់​ពីរដង​ឯណោះ។
 
ផ្លែ​ស្ត្រ​បឺ​រី
ពណ៌​ក្រហម​ត្រូវបាន​គេ​ស្គាល់​ថា​ជួយផ្តល់​ភាព​សិច​ស៊ី។ ផ្លែ​ស្ត្រ​បឺ​រី​ក៏​ជា​ប្រភព​ដ៏​អស្ចារ្យ​មួយ​នៃ​សារធាតុ Folic Acid ដែលជា​វីតាមីន B ជួយ​ការពារ​កុំអោយ​កូន​កើតមក​ខូច​អវៈយវៈ។ តាម​ការសិក្សា​មួយ​បានអោយដឹងថា វីតាមីន​មួយ​នេះ​ក៏​អាច​បង្កើន​ចំនួន​មេជី​វិត​ឈ្មោល​របស់​បុរស​បានដែរ។
 
អាហារ​សមុទ្រ
ក្នុងចំណោម​អាហារ​សមុទ្រ​ទាំង​អស់គេ​ដឹងថា​អយ​ស្ទឺ ប្រហែលជា​អាហារ​ផ្តល់​ការ​សម្រើប​ខាង​ផ្លូវភេទ​បាន​យ៉ាង​ល្អ​ជាងគេ​បំផុត។ វា​ក៏​ជា​ប្រភព​នៃ​ជាតិ​ស័​ង្គ​សី​ដែល​ជម្រុញ ឬ​បង្កើន​ចំណង់​ផ្លូវភេទ​យ៉ាង​ល្អ​បំផុត។ ប៉ុន្តែ​អាហារ​សមុទ្រផ្សេងៗទៀត​ក៏​អាច​ដើរតួនាទី​នេះ​បានដែរ។ ចំពោះ​ត្រី​សម្បូរ​ខ្លាញ់​ដូចជា​ត្រី​សាល​ម៉ុង និង​ត្រី​ហឺ​រី​ន សុទ្ធ​តែមាន​សារធាតុសំខាន់ៗសម្រាប់​ជំនួយ​ដល់​សុខភាព​បេះដូង​ទាំងអស់។
 
តាំងអោ
រុក្ខជាតិ​បន្លែ តាំងអោ ត្រូវបាន​គេ​រកឃើញថា​ជា​អាហារ​ជំនួយ​ដល់​ភាព​ស្រើបស្រាល​តាំងពី​សតវត្ស​ទីមួយ​មក​ម្លេះ។ ចំណែកឯ​ការស្រាវជ្រាវ​នៅពេលនេះ​វិញ​បាន​រកឃើញថា​ចំនួន​ជាតិ​រ៉ែ និង​អង់​ទី​អុកស៊ីដ​ង់​ដ៏​ច្រើន​ដែលមាន​ក្នុង​បន្លែ​មួយ​នេះ គឺមាន​សារៈសំខាន់​ណាស់​សម្រាប់​សុខ ភាព ផ្លូវភេទ​ព្រោះ​វា​ជួយ​ទប់ស្កាត់​ការ​បឺត​ស្រូប​ជាតិ​កខ្វក់ ឬ​មេរោគ​នៅក្នុង​មជ្ឈដ្ឋាន​មួយ ចំនួន ដែល​គេ​គិតថា​មាន​ផលប៉ះពាល់​អវិជ្ជមាន​ដល់​ចំណង់​ផ្លូវភេទ។
 
ផ្លែឈើជូរៗ

រាល់​ផ្លែឈើ​ទាំងឡាយ​ណាក៏ដោយ​អោយតែ​ស្ថិតក្នុង​ត្រកូល​ផ្លែឈើ​ជូរ ច្រើនតែ​សម្បូរ​ទៅដោយ​អង់​ទី​អុកស៊ីដ​ង់​វីតាមីន C និង​អាស៊ីត​ហ្វូ​លិ​ក​ដែល​សុទ្ធសឹង​តែមាន​សារៈសំខាន់​ទាំង    អស់​សម្រាប់​សុខភាព ប្រដាប់បន្តពូជ​របស់​បុរស។ ចូរ​រីករាយ​នឹង​ផ្លែឈើជូរៗដូចជា​ទំពាំងបាយជូរ​ក្រូចឆ្មារ ឬ​ផ្លែក្រូច៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh



© រក្សាសិទ្ធិដោយ thmeythmey.com