ជាតិ
សុខភាព
វិធី​ប្តូរ​ពី​ការគិត​មក​ធ្វើ​ជាក់ស្តែង
22, Mar 2015 , 4:20 pm        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​គ្រប់រូប​សុទ្ធ​តែមាន​ខួរក្បាល​ដ៏​ល្អ​មួយ ប៉ុន្តែ​អ្នកមួយ​ចំនួន​មានតែ​ការ​គិតតែ​ខ្វះ​ការអនុវត្តន៍។ អ្នកខ្លះ​មានគំនិត​ក្នុងការ​រកស៊ី​តែ​មិន​ហ៊ាន​ធ្វើ។ខាងក្រោម​នេះ​ជា​វិធី​បង្រៀន​អ្នក​ឲ្យ​មាន​ភាពក្លាហាន​ក្នុងការ​អនុវត្ត។



1.    អ្នក​មិនត្រូវ​ចាំ​ដល់​ពេលវេលា​ល្អ​ទើប​ធ្វើ​នោះទេ។ នៅពេលដែល​អ្នកមាន​គំនិត​អ្នក​ត្រូវតែ​អនុវត្ត​ភ្លាម។ បើ​ជួបប្រទះ​នឹង​បញ្ហា​អ្នក​អាច​ដោះស្រាយភ្លាមៗបាន។ បើ​ខ្លាច​មិន​ហ៊ាន​ធ្វើ​គឺ​ខ្លាច​អស់​មួយជីវិត។
2.    ត្រូវ​ក្លាយជា​មនុស្ស​ដែល​ចេះ​មានដំណើរ​ការ​មានន័យថា​ត្រូវ​រៀន​ចេះ​ធ្វើ​ឲ្យ​ច្រើនជាង​គិត​ព្រោះ​បើ​មានតែ​គំនិត​ហើយ​មិន​អនុវត្ត​ក៏​ឥតប្រយោជន៍​ដែរ។
3.    មានតែ​ការអនុវត្ត​ជាក់ស្តែង​ទេ​ដែល​អាច​បំបាត់​ភាពភ័យខ្លាច​របស់​អ្នក​បាន។
4.    ត្រូវតែ​ជំរុញ​ខ្លួនឯង​ហើយ​រស់នៅ​ក្នុងពេល​ឥឡូវ​មានន័យថា​រឿង​ដែល​ត្រូវធ្វើ​ពេលនេះ​ត្រូវ​បញ្ចប់​វា​ឲ្យ​អស់​មិនត្រូវ​ពន្យារពេល​ទេ។
ដូចនេះ​បើ​អ្នក​អាច​ផ្លាស់ប្តូរ​គំនិត​មក​ក្លាយជា​រឿង​ពិត​នោះ​អ្នកនឹង​ជាម​នុស្ស​ជោគជ័យ​បំផុត៕

ផ្តល់​សិទ្ធិ​ដោយ៖ www.health.com.kh




© រក្សាសិទ្ធិដោយ thmeythmey.com