ជាតិ
កម្ពុ​ជាមាន​គ្រឹះស្ថានសិក្សា​ទាំង​រដ្ឋ​និង​ឯកជន​ជាង ១ម៉ឺន​គ្រឹះស្ថាន
24, Mar 2015 , 9:41 am        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ នា​ថ្ងៃទី២៤ នេះ រដ្ឋមន្ត្រីក្រសួង​អប់រំ លោក ហង់ ជួនណា​រ៉ុ​ន​បាន​ថ្លែង​ក្នុង​ពិធី​បើក​សន្និបាត​អប់រំ យុវជន និង​កីឡា​ប្រចាំឆ្នាំ ២០១៥ ថា កម្ពុ​ជាមាន​សាលា​ម​ត្តេ​យ្យ​សិក្សា និង​សាលា​រៀនចំណេះ​ទូទៅ​ទាំង​រដ្ឋ និង​ឯកជន​សរុប​ចំនួន ១២,៨៦៣។ ក្នុងនោះ​ថ្នាក់​មតេយ្យ​សិក្សា​ចំនួន ៣៦៧៨ សាលាបឋមសិក្សា​ចំនួន ៧៣៤៨ អនុវិទ្យាល័យ​ចំនួន ១២៩៥ និង​វិទ្យាល័យ​ចំនួន ៥៤២ ។ នៅក្នុង​ពិធី​សន្និបាត​អប់រំ​នេះ មានការ​ចូលរួម​ពី​មន្ត្រី​អប់រំ និង​តំណាង​ភាគី​ពាក់ព័ន្ធ​ជាង ១ពាន់​នាក់ ។



លោក​រដ្ឋមន្ត្រី​បាន​បន្ថែមថា សិស្ស​សរុប​នៅ​គ្រប់​ភូមិ​សិក្សា​សាធារណៈ និង​ឯកជន​ពី​ម​ត្តេ​យ្យ​សិក្សា ដល់​មធ្យមសិក្សា​ចំនួន ៣ ១១២ ៩៦៩ នាក់ ក្នុង​សិស្ស​នារី​ចំនួន ១ ៥២០ ៣១១ ស្មើនឹង ៤៨,៨ភាគរយ។ ចំពោះ​គ្រឹះស្ថានសិក្សា​វិញ មាន​ចំនួន ១១០កន្លែង ក្នុងនោះ​រដ្ឋ​ចំនួន ៤៣ និង​ឯកជន​ចំនួន ៤៧ ដែលមាន​ទីតាំង​តាម​រាជធានី ខេត្ត​ចំនួន ១៩តំបន់ ។

លោក ហង់ ជួនណា​រ៉ុ​ន បន្តថា និស្សិត​ចាប់ពី​ថ្នាក់​បរិញ្ញាបត្ររង​ដល់​បណ្ឌិត​មាន​ចំនួន ២៤៩ ០៩២ នាក់ នារី ១០៣ ៦៦១នាក់ ស្មើនឹង៤១,៦ភាគរយ។ បើតាម​លោក​រដ្ឋមន្ត្រី បុគ្គលិក​អប់រំ​ទូទាំងប្រទេស​មាន​ចំនួន ១១៣ ៩៨៦ នាក់ ក្នុងនោះ​ស្រី​មាន​ចំនួន ៤៨ ៣៤២នាក់ ត្រូវជា ៤២,៤១ភាគរយ៕


© រក្សាសិទ្ធិដោយ thmeythmey.com