អន្តរជាតិ
​ទី​ក្រុ​ង​ ​១​០​ ​ដែ​ល​មា​ន​អំ​ពើ​ហិ​ង្សា​ច្រើ​ន​ជា​ង​គេ​បំ​ផុ​ត​ក្នុ​ង​ពិ​ភ​ព​លោ​ក​
14, Apr 2015 , 4:00 pm        
រូបភាព
ដោយ:
 
លទ្ធផល​នៃ​ការស្រាវជ្រាវ​មួយ​របស់​ក្រុមប្រឹក្សាសន្តិសុខ​សាធារណៈ និង​យុត្តិធម៌​របស់​ប្រទេស​ម៉ិ​ក​ស៊ិ​ច ដែល​បានធ្វើ​ការសិក្សា​ទៅលើ​បញ្ហា​សន្តិសុខ និង​អំពើហិង្សា នៅក្នុង​ទីក្រុង​នានា ក្នុងប្រទេស​ជាច្រើន​នៅលើ​ពិភពលោក។
ក្រោយពី​ការសិក្សា​ក្រុមប្រឹក្សា​នេះ​បាន​រកឃើញថា មាន​ទីក្រុង ១០ ដែលមាន​អំពើហិង្សា ដែល​បាន​បណ្ដាល​ឲ្យ​មាន​មនុស្ស​ស្លាប់ ច្រើនជាងគេ​នោះ គឺ​ភាគច្រើន​ស្ថិតនៅក្នុង​តំបន់​អាហ្វ្រិក ក្នុងនោះ​ទីក្រុង​របស់​ប្រទេស​ប្រេ​ស៊ី​ល គឺមាន​អត្រា​អំពើហិង្សា​ច្រើនជាងគេ ។



ខាងក្រោម​នេះ​គឺ​ទីក្រុង​ទាំង ១០ ដែលមាន​អំពើហិង្សា និង​មនុស្សឃាត​ច្រើនជាងគេ ក្នុង​ពិភពលោក៖
ទី១៖ ទីក្រុង​San Pedro Sulaរបស់​ប្រទេស​Hondurasមាន​អត្រា​ឃាតកម្ម ១៨៧,១៤ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី២៖ ទីក្រុង Caracasរបស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ដែលមាន​អត្រា​ឃាតកម្ម ១២២ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៣៖ ទីក្រុង​Acapulcoរបស់​ប្រទេស​ម៉ិ​ក​ស៊ិ​ច មាន​អត្រា​ឃាតកម្ម ១១២,៨០ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៤៖ ទីក្រុង​Caliរបស់​ប្រទេស​កូ​ឡុំ​ប៊ី មាន​អត្រា​ឃាតកម្ម ៨៣,២០ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៥៖ ទីក្រុង​Maceióរបស់​ប្រទេស​ប្រេ​ស៊ី​ល​មាន​អត្រា​ឃាតកម្ម ៧៩,៧៦ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៦៖ ទីក្រុង Distrito Centralរបស់​ប្រទេស Hondurasមាន​អត្រា​ឃាតកម្ម ៧៩,៤២ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៧៖ ទីក្រុង Fortalezaរបស់​ប្រទេស​ប្រេ​ស៊ី​ល​មាន​អត្រា​ឃាតកម្ម ៧២,៨១ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៨៖ ទីក្រុង Guatemalaរបស់​ប្រទេស Guatemala មាន​អត្រា​ឃាតកម្ម ៦៨,៤០ នាក់ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី៩៖ ទីក្រុង​João Pessoaរបស់​ប្រទេស​ប្រេ​ស៊ី​ល​ដែលមាន​អត្រា​មនុស្សឃាត ៦៦,៩២ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់។
ទី១០៖ ទីក្រុង​arquisimeto របស់​ប្រទេស​វេ​ណេ​ស៊ុយ​អេ​ឡា ដែលមាន​អត្រា​មនុស្សឃាត ៦៤,៧២ ក្នុងចំណោម​មនុស្ស ១០ ម៉ឺន​នាក់៕




© រក្សាសិទ្ធិដោយ thmeythmey.com