ជាតិ
ព័ត៍មានសុខភាព
ក្រសួងយុត្តិធម៌​ជំរុញ​ឲ្យ​សមត្ថ​កិច្ចពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​ផលិតផល​ក្លែងក្លាយ
26, Mar 2015 , 2:28 pm        
រូបភាព
សៀមរាប៖ រដ្ឋមន្ត្រី​ក្រសួងយុត្តិធម៌ លោក អង្គ វង្ស​វ​ឌ្ឍ​នា ជំរុញ​ឲ្យ​មន្ត្រី​មាន​សមត្ថកិច្ច និង​ស្ថាប័ន​ពាក់ព័ន្ធ​ទាំងអស់ ពង្រឹង​ការទប់ស្កាត់ និង​បង្ក្រាប​លើ​ផលិតផល​ក្លែងក្លាយ ដែល​កំពុង​ចរាចរ​នៅក្នុង​ទីផ្សារ។ ការស្នើ​របស់​រដ្ឋមន្ត្រី​រូបនេះ​ធ្វើឡើង នៅក្នុង​សិក្ខាសាលា ស្តីពី​ការពង្រឹង​សមត្ថភាព​គ​ណៈ​ក​ម្មា​ធិ​ការ​អន្តរក្រសួង ដើម្បី​ស្រាវជ្រាវ​ស៊ើបអង្កេត​ប្រឆាំង​ផលិតផល​ក្លែងក្លាយ​ដែលមាន​ហានិភ័យ​ខ្ពស់​ដល់​សុខភាព និង​សុវត្ថិភាព​សាធារណៈ​នៅ​កម្ពុជា នៅ​ថ្ងៃទី២៥ខែមីនា នៅក្នុង​សណ្ឋាគារ​សោមា​ទេវី នៅ​ខេត្តសៀមរាប។


លោក អង្គ វង្ស​វ​ឌ្ឍ​នា បញ្ជាក់ដែរថា ផលិតផល​ក្លែងក្លាយ​កំពុង​ចរាចរ​នៅក្នុង​ប្រទេស​កម្ពុជា មានដូចជា កាហ្វេ​មាន​ជាតិគីមី អាហារ​គ្មាន​គុណភាព ឱសថ​ក្លែងក្លាយ និង​បញ្ហា​ទឹក​ស៊ុប​ជាដើម ដែល​ផលិតផល​ក្លែងក្លាយ​ទាំងនេះ បាន​ហូរ​ចូល​ពី​ប្រទេសក្រៅ​មក​កម្ពុជា។ លោក​រដ្ឋមន្ត្រី​បន្តថា ដើម្បី​ទប់ស្កាត់ និង​ចាត់វិធានការ​លើ​ផលិតផល​ក្លែងក្លាយ​នេះ​ឲ្យ​បាន​ត្រឹមត្រូវ ក្រសួងយុត្តិធម៌​នឹង​រៀបចំ ច្បាប់​ដាក់ទោស​ទៅលើ​ជន​ប្រព្រឹត្ត​បទល្មើស​ផលិតផល​ក្លែងក្លាយ​នេះ ឲ្យ​បាន​ធ្ងន់​ជាង​មុន​ទៅលើ​ជនល្មើស ដើម្បី​ធានា​សុខភាព និង​សុវត្ថិភាព​ជូន​ប្រជាពលរដ្ឋ​នៅ​កម្ពុជា ៕



© រក្សាសិទ្ធិដោយ thmeythmey.com