ជាតិ
ស្តូប​សំណង​ផ្លូវចិត្ត​សម្រាប់​ជនរងគ្រោះ​នៃ​របប​ខ្មែរក្រហម​តម្លៃ៩ម៉ឺន​ដុល្លារ​ត្រូវបាន​សម្ពោធ
26, Mar 2015 , 7:45 pm        
រូបភាព
ដោយ: ថ្មីៗ


ជនរងគ្រោះ​ក្នុង​របប​ប៉ុល ពត ត្រូវបាន​ផ្តល់​សំណង​ផ្លូវចិត្ត ជា​សមូហភាព តាមរយៈ​ស្តូប​បូជនីយដ្ឋាន សម្រាប់​រំ​ឮ​ក​វិញ្ញាណក្ខន្ធ​ជនរងគ្រោះ នៅក្នុង​សារៈមន្ទីរ​ប្រល័យពូជសាសន៍​ទួលស្លែង។ ជនរងគ្រោះ​ដែល​នៅ​រស់រានមានជីវិត សម្តែង​ការសប្បាយរីករាយ ប៉ុន្តែ​ពួកគាត់​ក៏​ស្នើសុំ​សំណង​ជា​បុគ្គល​បន្ថែមទៀត​ផងដែរ។មន្ត្រី​តុលាការ​អះអាងថា សំណង​ជា​បុគ្គល​មិនអាច​ទៅរួច​នោះទេ។


ស្តាប់សំឡេង



បូជនីយដ្ឋាន​នេះ មាន​កំពស់៦ម៉ែត្រ រៀបចំ​ប្លង់ និង​សាងសង់​ដោយ អគ្គនាយកដ្ឋាន​បេតិកភណ្ឌ​នៃ​ក្រសួង​វប្បធម៌ និង​វិចិត្រសិល្បៈ សហការ​ជាមួយ​អង្គភាព​គាំពារ​ជនរងគ្រោះ​នៃ សាលាក្តី​ខ្មែរក្រហម និង​មាន​ជំនួយ​ហិរញ្ញវត្ថុ​ពី​ក្រសួង​សហប្រតិបត្តិការ​សេដ្ឋកិច្ច និង​អភិវឌ្ឍន៍​អាល្លឺម៉ង់។បូជនីយដ្ឋាន​នេះ ចំណាយ​ទឹកប្រាក់​សាងសង់​អស់​ចំនួន ៦៨០០០ អឺរ៉ូ ស្មើនឹង ៩ម៉ឺន​ដុល្លារ។

ដោយ ទួន សុផល វិទ្យុ​ស្ត្រី FM 102



© រក្សាសិទ្ធិដោយ thmeythmey.com