អន្តរជាតិ
ក្មេងស្រី​ឥណ្ឌា​អាយុ ២ ឆ្នាំ បំបែក​ឯតទគ្គ​កម្ម​ថ្នាក់ជាតិ​ផ្នែក​បាញ់​ធ្នូ
27, Mar 2015 , 3:54 pm        
រូបភាព
ដោយ:

ក្មេងស្រី​ឥណ្ឌា​អាយុ ២ ឆ្នាំ​ម្នាក់ បាន​បង្កើត​កំណត់ត្រា​ជាតិ​ថ្មី​មួយ នៅក្នុង​វិញ្ញាសា​របាញ់​ធ្នូ​ដោយ​នាង​បាន​ក្លាយជា​ជនជាតិ​ឥណ្ឌា​វ័យក្មេង​បំផុត​ក្នុង​កំណត់ត្រា​ដែល​អាច​រក​ពិន្ទុ​បាន​ច្រើនជាង  ២០០ ពិន្ទុ​នៅក្នុង​ព្រឹត្តិការណ៍​ប្រកួត​ជម្រុះ​ផ្នែក​បាញ់​ធ្នូ នៅ​ទូទាំងប្រទេស កាលពីដើម​សប្ដាហ៍​នេះ។ នេះ​បើ​យោងតាម​ការផ្សាយ​របស់ BBC ។



កុមារី Dolly ShivaniCherukuri មកពី​ទីក្រុង​Vijaywadaភាគខាងត្បូង​រដ្ឋ Andhra Pradesh មាន​អាយុ ២ ឆ្នាំ នឹង​ឈានចូល ៣ ឆ្នាំ​នៅ​សប្ដាហ៍​ក្រោយនេះ។ Dollyបាន​បាញ់​ព្រួញ​ចំនួន ៣៦ក្នុង​គោលដៅ​ចម្ងាយ ៥ ម៉ែត្រ បន្ទាប់​នាង​ត្រូវ​បាញ់​ព្រួញ​ចម្ងាយ ៧ ម៉ែត្រ​ហើយ​នាង​ទទួលបាន​ពិន្ទុសរុប ៣៨៨ដែលជា​ពិន្ទុ​មួយ​ខ្ពស់​ជាងគេ​បំផុត​ក្នុងចំណោម​បេក្ខជន​ប្រកួត។

លទ្ធផល​នៃ​ការបាញ់​ព្រួញ​របស់​នាង​ត្រូវបាន​គេ​បញ្ចូល​ទៅក្នុង​សៀវភៅ​កំណត់ត្រា​ថ្នាក់ជាតិ របស់​ប្រទេស​ឥណ្ឌា ដោយ​នាង​បាន​ក្លាយជា​ជនជាតិ​ឥណ្ឌា​វ័យក្មេង​បំផុត ដែលមាន​ជំនាញ​បាញ់​ធ្នូ។ មន្ត្រី​សមាគម​បាញ់​ធ្នូ gunjanAbrolរបស់​ឥណ្ឌា​បាន​ប្រាប់ BBC ថា៖« យើងទាំងអស់គ្នា​មាន​មោទនភាព​ចំពោះ​នាង​ហើយ​យើង​មានការ​ចាប់អារម្មណ៍​ខ្លាំងណាស់»៕





© រក្សាសិទ្ធិដោយ thmeythmey.com