ពីនេះ ពីនោះ
តើ​ពាក្យ «រឺ, ឬ» មួយណា​ត្រូវ?
30, Mar 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ភាគច្រើន​ប្រើពាក្យ​ទាំងពីរ​នេះ​ដោយ​មិនដឹងថា មួយណា​ខុស មួយណា​ត្រូវ​ឡើយ។ អ្នកខ្លះ​អះអាងថា​អាច​ប្រើ​បាន​ទាំងពីរ។ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា ពាក្យ​ដែល​ត្រឹមត្រូវ គឺ​សរសេរ​ជា «ឬ» មានន័យថា ជា​ពាក្យ​និបាត​សម្រាប់​និយាយ​ដោយ​សេចក្តី​សង្ស័យ, មិន​ប្រាកដ, មិន​ដាច់ស្រេច, មិន​អស់​មិន​ហើយ។ ឧទាហរណ៍៖ មិន​មែនឬ?, មិន​ដែរ​ឬ?, មាស​ឬ​ប្រាក់?, ឬក៏, ឬថា, ឬទេ?, ឬអ្វី?,....៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com