ពីនេះ ពីនោះ
គ្រួសារនិយម​ក្នុង​ក្រសួង​ធ្វើអោយ​មន្ត្រី​ថ្នាក់ក្រោម​មិន​សប្បាយចិត្ត…
26, Mar 2016 , 5:39 pm        
រូបភាព
ដោយ: ថ្មីៗ

 
ក្រសួង​ខ្លះ មិនមាន​សមាជិកគ្រួសា​រ​ធ្វើការ​ជាមួយ​ទេ។ នេះ​គឺជា​គំរូ​ល្អ។ ប៉ុន្តែ​ក្រសួង​ខ្លះទៀត បង្កើត​តំណែង​ជូន​ក្រុមគ្រួសារ​ខ្លួនឯង។ កូន ក្មួយ ប្រពន្ធ មាន​បុ​ស្តិ៍ និង​មាន​តំណែង​នៅក្នុង​ក្រសួង​ដែល​ដឹកនាំ​ដោយ​ឪពុក ឬ​ឪពុកមា។ ប្រពន្ធ ជារឿយៗ មិនមាន​តំណែង​ក្នុង​ក្រសួង​ទេ តែមាន​អំណាច​ខ្លាំង​ជាង​ស្វាមី​ទៅទៀត។ នៅក្នុង​ស្ថាប័ន​ខ្លះទៀត គេ​ដាក់បញ្ចូល​ឈ្មោះ​ក្មួយ ឬ​កូន​ក្នុង​បញ្ជី​របស់​រដ្ឋ។ ប៉ុន្តែ មនុស្ស​ទាំងនោះ ទៅ​ធ្វើការ​នៅក្នុង​វិស័យ​ឯកជន​ឯណោះ។ ការដាក់​សាច់ញាតិ​អោយធ្វើ​ការ​ជាមួយ​ជំ​រុញអោយ​មន្ត្រី​ផ្សេងទៀត​បាក់​ទឹកចិត្ត និង​មិន​ចង់​ធ្វើការ៕



© រក្សាសិទ្ធិដោយ thmeythmey.com