ពីនេះ ពីនោះ
នារី​គ្រប់រូប សូមកុំ​គិតថា ខ្លួនឯង​មិន​ស្អាត ឬ​មិនល្អ!
31, Mar 2015 , 9:43 am        
រូបភាព
 
តើ​បុរស​លង់​ស្នេហ៍​នារី​ត្រង់ណា? ស្ត្រី​មិនអាច​ឆ្លើយ​ទៅនឹង​សំណួរ​នេះ​បានល្អ​ឥតខ្ចោះ​នោះទេ។ ប៉ុន្តែ បុរស​វិញ ពួកគេ​អាច​ឆ្លើយ​ច្បាស់​ជាង​ស្ត្រី​ទៅនឹង​សំណួរ​នេះ។
បុរស​ខ្លះ​លង់​ស្នេហ៍​ទៅលើ​ស្ត្រី​ដោយសារ​ទម្រង់​មុខ(មុខ​មូល ឬ​មុខ​ពងក្រពើ)។



បុរស​ខ្លះ​ស្រលាញ់​នារី​ត្រង់​កញ្ចឹងករ។
បុរស​ខ្លះ​ស្រលាញ់​នារី​ត្រង់​ខ្នង។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ស្មា។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ត្រគៀក។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ដងខ្លួន​ស្រ​ឡូ​ន។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​កំភួនដៃ។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​កំភួនជើង។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ម្រាមដៃ​ស្រ​ឡូ​ន។
អ្នកខ្លះ​លង់​ស្នេហ៍​ស្ត្រី​ត្រង់​ភ្នែក(កាច ស្រទន់ ធំ តូច)។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​សំឡេង​ពីរោះ។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ចិត្តល្អ។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​មានចំណេះដឹង។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ស្លូត។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​កាច។
អ្នកខ្លះ​ស្រលាញ់​នារី​ធាត់។
អ្នកខ្លះ​ស្រលាញ់​នារី​ស្គម។
អ្នកខ្លះ​ស្រលាញ់​នារី​ទាប។
អ្នកខ្លះ​ស្រលាញ់​នារី​ខ្ពស់។
អ្នកខ្លះ​ស្រលាញ់​នារី​ស្រគត់ស្រគុំ មិនសូវ​និយាយ។
អ្នកខ្លះ​ស្រលាញ់​នារីក្លាហាន និយាយ​ច្រើន។
អ្នកខ្លះ​ស្រលាញ់​នារី​សក់​ខ្លី។
អ្នកខ្លះ​ស្រលាញ់​នារី​សក់វែង។
អ្នកខ្លះ​ស្រលាញ់​នារី​ត្រង់​ដើមទ្រូង(អ្នកខ្លះ​ត្រូវការ​តូច អ្នកខ្លះ​ត្រូវការ​ធំ អ្នកខ្លះ​ត្រូវការ​ល្មម)។
អ្នកខ្លះ​ស្រឡាញ់​នារី​ត្រង់​សម្បុរ​ស ខ្មៅ ឬ​សណ្តែកបាយ។
សរុបសេចក្តី​មក នារី​មាន​សម្រស់​ពិសេសរៀងៗខ្លួន​សម្រាប់​បុរសផ្សេងៗគ្នា។ ដូច្នេះ​គ្រប់​នារី​ទាំងអស់​មិនត្រូវ​ខកចិត្ត​នូវ​អ្វីដែល​ខ្លួន​មាន​នោះទេ៕


© រក្សាសិទ្ធិដោយ thmeythmey.com