ពីនេះ ពីនោះ
តើ​ពាក្យ «សម្ភាសន៍, សម្ភាស» មួយណា​ត្រូវ?
07, Apr 2015 , 7:45 am        
រូបភាព
ដោយ: ថ្មីៗ
 

មនុស្ស​ស្ទើរ​គ្រប់គ្នា ដឹងថា​ពាក្យ​ដែល​ត្រូវ គឺមាន«ន៍»សរសេរ​ជា«សម្ភាសន៍»។ ប៉ុន្តែ នៅក្នុង​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បាន​បញ្ជាក់ថា​ពាក្យ​ទាំងពីរ​នេះ គឺ​ត្រូវ​ទាំងពីរ​អាច​សរសេរ​ជា«សម្ភាសន៍» ឬ «សម្ភាស» ក៏បាន​ដែរ។ ពាក្យ​នេះ​ជា​នាម មានន័យថា ការនិយាយ​បំភ្លឺ, ការ​រាក់​រាក់​រកគ្នា, សម្តី​ឆ្លើយឆ្លង​ឬ​សាសង​ដោយ​លំអុត។ សព្វថ្ងៃ​ប្រើ​សំដៅយក​ការសុំ​ចួប​នឹង​ជន​ណាមួយ ដើម្បី​សន្ទនា​សាកសួរ​អំពី​កិច្ចការផ្សេង។ ឧទាហរណ៍៖ ធ្វើ​សម្ភាស, ស្តាប់​សម្ភាសន៍។ ល៕



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



© រក្សាសិទ្ធិដោយ thmeythmey.com