ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក អេង ឆៃអ៊ាង ថ្កោលទោស​​ការ​លួចដុតខ្លោងទ្វារអង្គរសង្រ្កាន្ត
07, Apr 2015 , 10:27 am        
រូបភាព
លោក អេង ឆៃអ៊ាង អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​
លោក អេង ឆៃអ៊ាង អ្នក​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ​
តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះជាតិ លោក អេង ឆៃអ៊ាង បានថ្លែងថ្កោលទោស​ការ​លួចដុត​ខ្លោងទ្វារសង្ក្រាន្ត​ ដែលបានកើតឡើងនៅយប់ថ្ងៃទី​៦ចូលថ្ងៃទី​៧​មេសានេះ។ មន្ត្រីជាន់ខ្ពស់គណបក្ស​សង្គ្រោះជាតិ​ដែលបាន​រិះគន់រចនាបថនៃ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​​តាមរយៈ​គណនី​ហ្វេសប៊ុក​របស់​លោក​នោះ បាន​ថ្លែងប្រាប់សារព័ត៌មានថ្មីៗនៅព្រឹក​ថ្ងៃទី​៧​មេសានេះ ថា​លោក​សោកស្តាយ​ចំពោះការ​លួចដុតខ្លោងគ្រោងខ្លោងទ្វារអង្គរសង្រ្កាន្តនេះ។



«បើយើងមិនសប្បាយចិត្ត​ចំពោះទិដ្ឋភាព​ណាក៏ដោយ យើងគ្រាន់តែឲ្យយោបល់ទៅគេ ឲ្យគេកែសម្រួលទៅបានហើយ។ ទង្វើ​លួចដុត​បែបនេះ ខ្ញុំ​មិនគាំទ្រឡើយ»។ នេះជាការ​អត្ថាធិប្បាយរបស់​លោក​ អេង ឆៃអ៊ាង។

ទោះយ៉ាងក៏ដោយ អ្នកតំណាងរាស្ត្រ​គណបក្ស​ប្រឆាំងរូបនេះ​មិន​បាន​ចាត់ទុក​ឧបទ្ទវហេតុឆេះ​ខ្លោងទ្វារ​អង្គរសង្ក្រាន្ត​ដ៏ចម្រូងចម្រាស ថា​ជា​ហេតុការណ៍​ធ្ងន់ធ្ងរ​ដែល​អាច​ធ្វើឲ្យប៉ះពាល់​ដល់​ចំនួន​អ្នកទេសចរ​ក្នុងពិធី​ចូលឆ្នាំ​ខ្មែរ​ខាងមុខនោះទេ។ ប៉ុន្តែ​លោក អេង ឆៃអ៊ាង ស្នើឲ្យ​អាជ្ញាធរ​បើកការ​ស៊ើបអង្កេត​ត្រឹមត្រូវ មានតម្លាភាព ក្នុងការ​ស្វែងរក​ជនល្មើស​ក្នុង​ហេតុការណ៍​នេះ៕


© រក្សាសិទ្ធិដោយ thmeythmey.com