ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក​កឹម​សុខា​នឹង​ចូលខ្លួន​ឆ្លើយបំភ្លឺ​តាម​ការកោះហៅ​របស់​តុលាការ
07, Apr 2015 , 5:21 pm        
រូបភាព
 
លោក​កឹម​សុខា​អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អនុប្រធាន​ទី១នៃ​រដ្ឋសភា​នឹង​ចូលខ្លួន​ទៅ​បំភ្លឺ​តាម​ដីកា​កោះហៅ​របស់​តុលាការ​ដំបូង​រាជធានី​ភ្នំពេញ​នៅ​ថ្ងៃទី៨មេសា​ស្អែក​នេះ។នេះ​បើតាម​គេហទំព័រ​ហេ្វ​ក​ប៊ុ​ក​របស់លោក​កឹម​សុខា។លោក​កឹម សុខា​បាន​សរសេរ​នៅលើ​គេហទំព័រ​ហេ្វ​ក​ប៊ុ​ក​របស់លោក​យ៉ាងនេះ​ថា៖« ខ្ញុំ​កឹម​សុខា​នឹង​ចូល​បំភ្លឺ​នៅ​សាលាដំបូង​រាជធានី​ភ្នំពេញ​វេលា​ម៉ោង៨និង៣០នាទី​ព្រឹក​ថ្ងៃទី០៨ខែមេសា​ឆ្នាំ២០១៥» ។


ព្រះរាជអាជ្ញារង​រាជធានី​ភ្នំពេញ លោក លី សុផាន់​ណា បានចេញ​ដីកា​កោះហៅ​លោក កឹម សុខា អនុប្រធាន​ទី១សភាជាតិ ឲ្យ​ចូលទៅ​បំភ្លឺ​នៅ​តុលាការ នៅ​ថ្ងៃទី៨មេសា ពីបទ​ពាក់ព័ន្ធ​បាតុកម្មហិង្សា​នៅ​ផ្លូវ​វេ​ង​ស្រេង​កាលពីដើមឆ្នាំ២០១៤កន្លងទៅ ៕


© រក្សាសិទ្ធិដោយ thmeythmey.com