ជាតិ
​​​ន​យោ​បាយ​ជាតិ​
EU ប្រកាស​ត្រៀម​ជួយ​កម្ពុជា​ក្នុង​ការងារ​បោះឆ្នោត ក្រោយ​មាន​ គ.ជ.ប ថ្មី
09, Apr 2015 , 6:34 pm        
រូបភាព
ប្រតិភូ​សហភាព​អឺរ៉ុប​ប្រចាំ​កម្ពុជា​លោកឯកអគ្គរដ្ឋទូត Jean-Francois CAUTAIN បាន​ធ្វើ​សេចក្តីថ្លែងការណ៍​មួយនៅល្ងាច​ថ្ងៃទី​៩មេសា​នេះ ​ប្រកាស​សាទរ​ការ​ជ្រើសរើស​សមាសភាព​មេដឹកនាំ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត​ថ្មី ដែល​រៀបចំឡើង​ដោយ​គណបក្ស​កាន់អំណាច និងគណបក្ស​ប្រឆាំង​របស់​កម្ពុជា។


លោកឯកអគ្គរដ្ឋទូត​បាន​អត្ថាធិប្បាយ​ស្វាគមន៍ការ​វិវត្ត​ជាវិជ្ជមាននៃស្ថានការ​នយោបាយ​របស់​កម្ពុជា​​មួយ​នេះ ដោយ​បញ្ជាក់ថា នេះគឺ​ជា​លទ្ធផល​នៃ​ការ​សន្ទនាគ្នា​រវាង​គណបក្ស​ទាំងពីរ ហើយ​ថា​សហភាព​អឺរ៉ុប​បាន​ត្រៀម​ខ្លួន​រួចហើយ ក្នុង​ការ​ជួយ​កម្ពុជានៅក្នុង​ការរៀបចំ​ការបោះឆ្នោត​លើកក្រោយ ដើម្បី​ឲ្យការបោះឆ្នោតនោះ​មាន​តម្លាភាព និង​ទុកចិត្តបាន។

នៅក្នុង​ពិធីបិទ​សន្និបាត​បូកសរុបការងារ​ប្រចាំ​ក្រសួង​កសិកម្ម​នៅរសៀល​ថ្ងៃ​៨​មេសា លោក​នាយករដ្ឋមន្ត្រី​ដែល​បាន​បង្ហើប​អំពី​ការ​បិទបញ្ចប់​បញ្ហា​ការ​បោះឆ្នោត​របស់​កម្ពុជា ក៏បាននិយាយ​ទៅកាន់​លោកឯកអគ្គរដ្ឋទូត​សហភាពអឺរ៉ុប ដើម្បី​ស្នើ​សហភាព​អឺរ៉ុប​ឲ្យជួយ​ការងារ​រៀបចំ​ការ​បោះឆ្នោត​នៅកម្ពុជា៕



© រក្សាសិទ្ធិដោយ thmeythmey.com