ពីនេះ ពីនោះ
តើ​ពាក្យ«សង្ក្រាន្ត»មាន​អត្ថន័យ​យ៉ាងដូចម្តេច?
15, Apr 2017 , 6:00 am        
រូបភាព
ដោយ: ថ្មីៗ
មនុស្ស​ស្ទើរ​គ្រប់គ្នា​មិនដែល​ដឹង​ឬ​យល់​ពី​អត្ថន័យ​នៃ​ពាក្យ«សង្ក្រាន្ត» ឬ​សរសេរ​ជា«សង្ក្រាន្តិ»នោះទេ។ យោងតាម​វចនានុក្រម​ខ្មែរ​របស់​សម្តេចព្រះសង្ឃរាជ ជួន ណាត បានបញ្ជាក់​ពី​អត្ថន័យ​នៃ​ពាក្យ«សង្ក្រាន្ត»យ៉ាង​ដូច្នេះ​ថា៖ ជា​ដំណើរ​ឃ្លាត​ចាក​ទី, ការឈាន​ចូលដល់, ដំណើរ​ដែល​ព្រះអាទិត្យ​ចរ​ចូល​ដល់ទី​ចួប​មួយ​ជុំ​រាសិចក្រ គឺ​ដំណើរ​ដែល​ដើម និង ចុង​នៃ​រាសិចក្រ​ចួប​គ្នា​ពេញ​គ្រប់​ជាមួយ​ឆ្នាំ (ជា​ដំណើរ​ដាច់​ឆ្នាំ​ចាស់​ផ្លាស់​ឆ្នាំ​ថ្មី)។ ពិធី​ចូលឆ្នាំថ្មី (សង្ក្រាន្ត​មាន​បី​ថ្ងៃ គឺ​ថ្ងៃទី១ ជា​ថ្ងៃ​ចូលឆ្នាំ, ថ្ងៃទី២ ជា​ពារ​កណ្តាល ឬ​ហៅថា វ័ន​បត (ថ្ងៃ​ខ្វាក់), ថ្ងៃទី៣ ជា​ពារ​ឡើងស័ក គឺ​ផ្លាស់​ស័ក​ថ្មី​នៅថ្ងៃនេះ​ឯង)៕ 



[ដកស្រង់​ពី​វចនានុក្រម​ខ្មែរ សម្តេចព្រះសង្ឃរាជ ជួន ណាត (Version 2.0)]



Tag:
 សង្ក្រាន្ត
© រក្សាសិទ្ធិដោយ thmeythmey.com