ជាតិ
សង្គមជាតិ
Guinnessនឹង​ប្រកាស​លទ្ធផល​នំអន្សម​យក្ស​នៅ​ម៉ោង៥ល្ងាច​នេះ​មុខ​លានជល់ដំរី
13, Apr 2015 , 11:04 am        
រូបភាព
សៀមរាប៖ តំណាង​សមាគម​ចុងភៅ​កម្ពុជា បាន​ឲ្យ​ដឹងថា ក្បួន​ដង្ហែ​នំអន្សម​យក្ស នឹង​ចាក​ចេញពី​កន្លែង​ចំអិន ឆ្ពោះទៅ​កន្លែង​តាំង​បង្ហាញ​នៅ​ម៉ោង២រសៀល​នេះ។ តាម​ការបញ្ជាក់​ពី​ប្រភព​ដដែល លទ្ធផល​នៃ​ការស្នើ​ដាក់​នំអន្សម​យក្ស​ក្នុង​កំណត់ត្រា​ពិភពលោក នឹងត្រូវ​ប្រកាស​នៅ​ល្ងាច​នេះ ម៉ោង​ប្រមាណ៥ នៅមុខ​លានជល់ដំរី។



ការត្រួតពិនិត្យ​គុណភាព និង​ការ​ថ្លឹង​នំអន្សម​យក្ស ដែលមាន​អ្នកស្រី Seyda Subasi Gamici តំណាង​ក្រុមការងារ​របស់ Guinness World Records បាន​បិទ​បញ្ចប់​ហើយ​នៅ​ព្រឹក​មិញ​នេះ។ យ៉ាងណា លទ្ធផល​ពិតប្រាកដ នៃ​ការ​បំបែក​ឯតទ​គ្គ​កម្ម​ពិភពលោក មិនទាន់​ប្រកាស​នៅឡើយ​ទេ ដោយ​រង់ចាំ​រហូតដល់​ល្ងាច​នេះ។ តាមការបង្ហើប ឲ្យពេលឆ្អិត នំអន្សមយក្ស បានកើនមាឌលើសពីការកំណត់ គឺរហូតដល់ជាង៤តោន។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក ឡុង បូរ៉ា អនុប្រធាន​សមា​គ​មចុ​ង​ភៅ​កម្ពុជា៕


© រក្សាសិទ្ធិដោយ thmeythmey.com