ជាតិ
សង្គមជាតិ
ប្រកួត​ដណ្តើម​ជ័យលាភី​ស្តេច​អុក​ឆ្នាំ ២០១៥ នឹង​ចាប់ផ្តើម​​ហើយ
16, Apr 2015 , 8:45 am        
រូបភាព
ដោយ: ថ្មីៗ

នៅ​ម៉ោង ៨ និង៥០ នាទី ព្រឹក​​ថ្ងៃព្រហស្បតិ៍​នេះ​ លោក សុខ ភា​រ៉ា និង​លោក ឈាវ បូរ៉ា បាន​ចាប់ផ្តើម​ប្រកួត​កីឡា​អុកចត្រង្គ​វគ្គ​ចុងក្រោយ ដើម្បី​ដណ្តើម​ជ័យលាភី​ស្តេច​អុក​ប្រចាំឆ្នាំ ២០១៥ ។ កម្មវិធី​ប្រកួត​នេះ រៀបចំឡើង​នៅក្បែរ​អាហា​រដ្ឋា​ន​ស្រាប់ ខាងមុខ​បរិវេណ​ប្រាសាទអង្គរវត្ត។



 កីឡាករ សុខ ភា​រ៉ា ជា​អតីត​ជ័យលាភី​រង​ស្តេច​អុក​ច​ត្រ​ង្ត​ប្រចាំ ២០១០ រីឯ កីឡាករ ឈាវ បូរ៉ា គឺជា​ម្ចាស់​ជ័យលាភី​ស្តេច​អុក​ឆ្នាំ ២០១៤ កន្លងទៅ ។ ការប្រកួត​របស់លោក ឈាវ បូរ៉ា ជាមួយ​លោក សុខ ភា​រ៉ា ថ្ងៃនេះ ដើម្បី​យក​ជ័យលាភី​គ្រប់គ្រង​ដំណែង​ស្តេច​អុក ២០១៥ បន្ទាប់ពី​ឆ្នាំ ២០១៤ ។ សម្រាប់​ជ័យលាភី​ស្តេច​អុក​ឆ្នាំនេះ នឹង​ទទួលបាន​រង្វាន់ ៥ ពាន់ ដុល្លារ លើស​ឆ្នាំ ២០១៤ ចំនួន ១ ពាន់ ដុល្លារ។

 សូមបញ្ជាក់ថា កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ កីឡាករ ប៊ិន គា​សេង បានទទួល​ជ័យលាភី ក្នុងការ​ប្រកួត​អុក​ច​ត្រ​ង្ត​អង្គរ​សង្ក្រាន្ត ២០១៥ ដើម្បី​ដណ្តើមយក​លេខ ៣  ។ លោក ប៊ិន គា​សេង បាន​យកឈ្នះ​លើ​កីឡាករ ហាយ ស៊ីណា ឲ្យ​បញ្ឈរជង្គង់ ក្នុង​លទ្ធផល ២ ក្តារ​ទល់ ០  ៕  

© រក្សាសិទ្ធិដោយ thmeythmey.com