សេដ្ឋកិច្ចអន្តរជាតិ
អន្តរជាតិ
ព័ត៌មានមួយចំនួនដែលគេបានដឹងពាក់ព័ន្ធនឹងទូរសព្ទ iPhone 7
× គិតមកដល់ពេលនេះ គេនៅមិនទាន់អាចទទួលបានព័ត៌មានណាមួយជាក់លាក់ ក្រុមហ៊ុន Apple ចំពោះការចេញទូរសព្ទ iPhone ម៉ូដែលចុងក្រោយរបស់គេនៅឡើយទេ គឺគេត្រូវរង់ចាំរហូតដល់ខែកញ្ញា ខាងមុខ។
ទោះបីជានៅសល់រយៈពេលជាង ៥ ខែខាងមុខទៀតក៏ដោយ ក៏មានការលេចធ្លាយព័ត៌មានមួយចំនួន ដែលធ្វើឲ្យក្រុមអ្នកវិភាគបានរំពឹងថា ទូរសព្ទម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Apple មានទ្រង់ទ្រាយបែបណាដែរ តាមរយៈការយកគំរូ iPhone 6 និង iPhone 6 Plus ជាមូលដ្ឋានក្នុងការព្យាករណ៍។
យោងតាមការវិភាគរបស់អ្នកជំនាញផ្នែកបច្ចេកវិទ្យាមួយចំនួន ដែលត្រូវបានចុះផ្សាយក្នុងសារព័ត៌មាន Business Insider បានធ្វើការព្យាករណ៍ពីទ្រង់ទ្រាយ និងលក្ខណៈសម្បត្តិរបស់ ទូរសព្ទម៉ូដែលចុងក្រោយរបស់ក្រុមហ៊ុន Apple ដូចតទៅ៖
- វាប្រហែលជាត្រូវគេដាក់ឈ្មោះថា ទូរសព្ទ iPhone 7
- វាអាចត្រូវគេផលិតចេញក្នុងទំហំពីរដូចគ្នាជាមួយ iPhone 6 និង iPhone 6 Plus ដែរ ហើយក្រុមហ៊ុននឹងផលិតទូរសព្ទ iPhone ថ្មីមួយដែលមានទំហំ ៤ អ៊ីញផងដែរ
- ទូរសព្ទ iPhone ស៊េរីថ្មីនោះនឹងមានពណ៌ផ្កាឈូក
- កាមេរ៉ារបស់ទូរសព្ទ iPhone ថ្មី នឹងមានមុខងារប្រសើរជាងមុន ហើយអ្នកប្រើប្រាស់អាចបន្ថែមមុខងារ 3D នៅក្នុងរូបថតបានទៀតផង
- ទូរសព្ទថ្មីនេះនឹងបំពាក់បច្ចេកវិទ្យា Force Touch ដូចគ្នានឹងការបំពាក់នៅក្នុង នាឡិកា Apple Watch ដែរ
- ទូរសព្ទiPhone ចុងក្រោយនោះ នឹងមានប្រព័ន្ធដំណើរការ processor ល្អប្រសើរជាងមុន
-វានឹងត្រូវដំណើរការដោយប្រព័ន្ធប្រតិបត្តិការ iOS 9 ៕
© រក្សាសិទ្ធិដោយ thmeythmey.com