ជាតិ
​​​​ន​យោ​​បាយ​​អន្តរ​ជាតិ​
កម្ពុជា​ចូលរួម​រំលែក​ទុក្ខ​ការស្លាប់​ប្រជាជន​នេ​ប៉ាល់​ក្នុង​គ្រោះថ្នាក់​រញ្ជួយ​ដី
27, Apr 2015 , 2:58 pm        
រូបភាព
ដោយ: ថ្មីៗ
ពី​ទីក្រុង កូ​ឡា ឡាំ​ពួរ ប្រទេស​ឥណ្ឌូនេស៊ី ស្របពេល​កំពុង​ចូលរួម​ក្នុង​កិច្ចប្រជុំ​កំពូល​អាស៊ាន ប្រមុខ​រដ្ឋាភិបាល​កម្ពុ​ជា​លោក ហ៊ុន សែន បាន​សរសេរ​លិខិត​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ចំពោះ​សោក​នា​កម្ម​របស់​ប្រជាជន​នេ​ប៉ាល់ ក្នុង​គ្រោះមហន្តរាយ​រញ្ជួយ​ដី​ដែល​កើតឡើង​ក្នុង​រាជធានី Kathmandu ប្រទេស​នេះ។



លិខិត​របស់លោក ហ៊ុន សែន ដែល​ផ្ញើជូន​នាយករដ្ឋមន្ត្រី​នេ​ប៉ាល់ លោក Shri Sushil Kloirala នៅ​ថ្ងៃទី ២៦ ខែមេសា បាន​សរសេរ​យ៉ាងនេះ​ថា៖« ក្នុងនាម​រាជរដ្ឋាភិបាល​កម្ពុជា និង​ក្នុងនាម​ប្រជាជន​ខ្មែរ  និង​ក្នុង​នាមខ្លួន​ខ្ញុំ​ផ្ទាល់ ខ្ញុំ​សូម​ចូលរួម​សោកស្តាយយ៉ាង​ពន្លឹក និងអាណិត​អាសូរជាមួយ​ឯកឧត្តម​នាយករដ្ឋមន្ត្រី និង​ប្រជាជន​នេ​ប៉ាល់ ព្រមទាំង​ចូលរួម​រំលែក​ទុក្ខ​យ៉ាង​ក្រៀមក្រំ​ជាមួយ​ក្រុមគ្រួសារ​ជនរងគ្រោះដែលស្លាប់​​ក្នុង​គ្រោះមហន្តរាយធម្មជាតិ​នៅពេលនេះ » ។ 

បើតាម​របាយការណ៍​ចុងក្រោយ មនុស្ស​យ៉ាងហោចណាស់ ៣ ពាន់​នាក់ បាន​ស្លាប់បាត់​បង់ជីវិត​ក្នុង​គ្រោះ​រញ្ជួយ​ដី​នៅក្នុង​ប្រទេស​នេ​ប៉ាល់​នេះ។ បណ្តាល​ប្រទេស​នៅលើ​ពិភពលោក កំពុង​តម្រង់​ជំនួយ​ទៅកាន់​ប្រទេស​ដែល​ជួប​គ្រោះមហន្តរាយ​ដ៏​រន្ធត់​មួយ​នេះ៕    






© រក្សាសិទ្ធិដោយ thmeythmey.com