ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ធ្លាប់​និយាយ​ពី​បុណ្យសព​របស់លោក កឹម សុខា
30, Apr 2015 , 3:39 pm        
រូបភាព
ដោយ: ថ្មីៗ
លោក ហ៊ុន សែន ដែល​ត្រូវ​អ្នកតាមដាន​ស្ថានការណ៍​នយោបាយ​មើលឃើញថា កន្លងមក​រូបលោក​ហាក់ដូចជា​មិនសូវ​ចូលចិត្ត​លោក កឹម សុខា ហើយ​ទំនង​ជាមាន​អរិភាព​ជាមួយគ្នា​ផង​នោះ បាន​ទម្លាយ​ព័ត៌មាន​សំងាត់​ដែល​លោក​ធ្លាប់​ប្រាប់​លោក កឹម សុខា អំពី​ពិធី​បុណ្យសព​របស់លោក​អនុប្រធាន​ទី ១ នៃ​រដ្ឋសភា​រូបនេះ។ ពី​ខេត្ត​ព្រះសីហនុ កាលពី​ថ្ងៃ​ពុធ ទី ២៨ ខែមេសា លោក ហ៊ុន សែន បានប្រកាស​ពី​រឿង​ដែល​លោក​និយាយ​ជាមួយ​លោក កឹម សុខា កាលពី​ថ្ងៃទី ៩ ខែមេសា ក្នុងពេល​ប្រជុំ​សភា​ជ្រើសរើស​សមាជិក​គ.ជ.ប យ៉ាងនេះ ៖«ឯកឧត្តម (លោក កឹម សុខា) និយាយថា ត្រូវតែ​ចុះ បើ​មិន​ចុះ ទេ​ដាក់​ជណ្តើរ​ឲ្យ​ចុះ បើ​មិន​ចុះ​អង្រួន​ឲ្យ​ចុះ តើ​ឯកឧត្តម​ចង់​មានន័យថា​ម៉េច?សំណាង​ហើយ​ឯកឧត្តម ដែល​មិន​ធ្វើ​រឿងនេះ បើ​ធ្វើ ពេលនេះ​ជា​ខួប​បុណ្យ​ខ្មោច​ឯកឧត្តម​ទេ។ ហើយ​ឯកឧត្តម​កុំភ្លេចថា ថ្ងៃក្រោយ គេ​អត់​វ៉ៃ​ពោះ វ៉ៃ​កន្ទុយ ឬ​ខ្នង​ទេ គេ​វាយ​ក្បាល។ ថ្ងៃក្រោយ​តែមាន​ការ គេ​ទៅ​វ៉ៃ​ដល់ផ្ទះ» ៕



ស្តាប់​សំឡេង​លោក ហ៊ុន សែន









© រក្សាសិទ្ធិដោយ thmeythmey.com