ពីនេះ ពីនោះ
រស់នៅ​កុំ​អាង
02, May 2015 , 4:40 pm        
រូបភាព
ដោយ: ថ្មីៗ
              រស់នៅ​កុំ​អាង


              (ប​ទៈ​ពាក្យ៨)
    -អ្នក​ល្ងង់ រឹតតែ​ល្ងង់​ព្រោះ​ធ្វើ​ចេះ
    អ្នកចេះ​រឹតតែ​ចេះ​ព្រោះ​សិក្សា
    រៀន​អាន​រៀន​គិត​មិនចេះ​តែ​ថា
    មិន​អួត​អាត្មា​តែ​យល់​ប្រយោជន៍។

    -អ្នកក្រ រឹតតែ​ក្រ​ព្រោះ​ធ្វើ​មាន
    មិន​ខំ​ធ្វើ​ទាន​សាង​កម្ម​អា​សោច
    រស់នៅ​ជាម​នុស្ស​ចិត្ត​ស្លាប់​ដូច​ខ្មោច
    មុន​ស្លាប់​យ៉ាងហោច​ត្រូវមាន​សីលប្រាំ។

    -អាយុ​មាន​តិច​តែ​បាន​សាង​ល្អ
    ធ្វើបុណ្យ​បន្ត​សាង​គុណ​ប្រចាំ
    នេះ​ហៅ​មានជោគ​ព្រះពុទ្ធ​លោក​ផ្តាំ
    សាង​សុចរិត​កម្ម​ទើប​អ្នក​បាន​សុខ៕

    និពន្ធ​ដោយ ៖ សា សាន់​រ៉ាត់, កែសម្រួល៖ វិឆ័យ សុ​ភី




© រក្សាសិទ្ធិដោយ thmeythmey.com