ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក ហ៊ុន សែន ប្រកាស​បន្ត​វប្បធម៌​សន្ទ​នា​គ្នា​ជាមួយ​CNRPទៀត តែ​ចាត់​ឲ្យ​មន្ត្រី​ខ្លួន​តាមដាន
04, May 2015 , 2:58 pm        
រូបភាព

ក្រោយពី​ព្រមាន​បញ្ចប់​វប្បធម៌​សន្ទនា​គ្នា​ជាមួយ​លោក សម រង្ស៊ី នោះ លោក ហ៊ុន សែន បានប្រកាសថា រូបលោក​នឹង​នៅតែ​បន្ត​វប្បធម៌​សន្ទនា​គ្នា​ទៀត​ជាមួយ​លោក​ប្រមុខ​បក្សប្រឆាំង បន្ទាប់ពី​មានការ​ឆ្លើយតប​ជា​វិជ្ជមាន​ពី​សំណាក់​លោក សម រង្ស៊ី ។ តែ​យ៉ាងណា​លោកនាយក​រដ្ឋមន្ត្រី ហាក់​មិនទាន់​ជឿជាក់ថា មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ នឹង​អនុវត្ត​វប្បធម៌​សន្ទនា​គ្នា ទៅតាម​និ​ម​យម​ន័យ​ដែល​លោក​បានកំណត់​ឬ​យ៉ាងណា​នោះទេ ។



ក្នុង​ពិធីបើកការដ្ឋាន​សាងសង់​ផ្លូវជាតិ​លេខ៥៥នៅ​ខេត្តពោធិ៍សាត់​នៅ​ថ្ងៃ​ចន្ទ​នេះ លោក ហ៊ុន សែន បាន​ប្រាប់​ទៅ​លោក សាយ ឈុំ ដែលជា​អនុប្រធាន​ទី ១ នៃ​ព្រឹទ្ធសភា ឲ្យ​តាមដាន​សកម្មភាព​រប​ស់​គណបក្ស​សង្គ្រោះ​ជាតិ​ជុំវិញ​ការអនុវត្ត​វប្បធម៌​សន្ទនា​គ្នា​នេះ ។ លោក​ថា ការអនុវត្ត​វប្បធម៌​សន្ទនា​គ្នា មន្ត្រី​គណបក្ស​ទាំងពីរ​ត្រូវ​ឈប់​ជេរប្រមាថ​គ្នា​ទៅវិញទៅមក។ លោក ហ៊ុន សែន បន្តថា កន្លងមក​រូបលោក និង​គណបក្ស​ប្រជាជន​កម្ពុជា គឺជា​ជនរងគ្រោះ​នៃ​ការជេរប្រមាថ។


ស្តាប់​សំឡេង លោក ហ៊ុន សែន













© រក្សាសិទ្ធិដោយ thmeythmey.com