ជាតិ
ពីនេះ ពីនោះ
ផែនដី​មិនដែល​អួត​ក្អេងក្អាង​ថា ខ្លួនឯង​​វិសេសវិសាល​ឡើយ
24, May 2015 , 9:00 pm        
រូបភាព
អត្ថបទ​ដកស្រង់​ចេញពី​សៀវភៅ ខុង ជឺ ដែល​ប្រែ​សម្រួល​ដោយ​លោក​គឹម ចាន់ណា និង​រក្សា​សិទ្ធិ​ដោយ​គ្រឹះស្ថានបោះពុម្ពផ្សាយ Minds Book ។



ជឺ កុង សួរ ខុង ជឺ ថា៖ «ខ្ញុំ​អាចដាក់​ខ្លួន​ឲ្យ​ទាប​ជាង​អ្នកដទៃ​បាន ប៉ុន្តែ​ខ្ញុំ​នៅតែ​មិន​យល់​អំពី​អត្ថន័យ​ពិត​អំពី​ការដាក់​ខ្លួន​នេះ​នៅឡើយ​ទេ។ តើ​លោកគ្រូ​ជួយ​អធិប្បាយ​ឲ្យ​ខ្ញុំ​បាន​យល់ច្បាស់​បន្តិច​ទេ»?

ខុង ជឺ ឆ្លើយ៖«គឺ​ប្រៀប​ដូច​ផែនដី​ដូច្នោះ​ដែរ។ ឯង​យល់ស្រប​ដែរឬទេ​ថា ផែនដី​ស្ថិតនៅ​ទាប​ជាង​វត្ថុ​ផងទាំងពួង ប៉ុន្តែ​បើ​ជីក​ឲ្យ​ជ្រៅ​ចុះទៅ ក៏​នឹងមាន​ទឹកថ្លា​ឆ្វង់​ហូរ​ចេញមក។ បើ​សាបព្រោះ​គ្រាប់​ធញ្ញជាតិ​ទៅ វា​ក៏​នឹង​ដុះ​លូតលាស់។ ដើមឈើ​ព្រៃ ក៏​ចម្រើន​លូតលាស់។ បក្សាបក្សី​ក៏​នាក់​អាស្រ័យ​កើតកូន​ពូន​ចៅ។ សព្វ​សត្វមានជីវិត​សុទ្ធតែ​កើតឡើង​ដោយសារ​ផែនដី។ សេចក្តីស្លាប់​ទាំងពួង​សុទ្ធតែ​ប្រគល់​ទៅ​ផែនដី។ ផែនដី​ទ្រាំទ្រ​បាន​ទាំងអស់ ចិញ្ចឹម​សព្វ​សត្វ​ដោយ​មិន​រអ៊ូរទាំ ឬ​អួត​ក្អេងក្អាង​អ្វី​ឡើយ។ អធិប្បាយ​បែបនេះ ឯង​ប្រហែលជា​យល់បាន​ហើយ​មែន​ទេ»?




© រក្សាសិទ្ធិដោយ thmeythmey.com