ជាតិ
ប្រធានរដ្ឋសភា​កូរ៉េខាងត្បូង នឹង​មក​បំពេញ​ទស្សនកិច្ច៤ថ្ងៃ​នៅ​កម្ពុជា
08, May 2015 , 3:37 pm        
រូបភាព

 
ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ លោក ជុង អូយ វ៉ា(Chung Ui-Hwa)នឹង​ដឹកនាំ​គណៈប្រតិភូ​មក​បំពេញ​ទស្សនកិច្ច​នៅ​កម្ពុជា​រយៈពេល៤ថ្ងៃ គឺ​ចាប់ពី​ថ្ងៃទី១០ ដល់ទី១៣ខែឧសភា ខាងមុខ។


យោងតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភា នៅក្នុង​កំឡុង​នៃ​ដំណើរ​ទស្សនកិច្ច​រយៈពេល៤ថ្ងៃ នោះ ប្រធានរដ្ឋសភា​នៃ​សាធារណរដ្ឋ​កូរ៉េ នឹង​ជួបចរចារ​ទ្វេភាគី​ជាមួយ​លោក ហេង សំរិន ប្រធានរដ្ឋសភា លោក សាយ ឈុំ ប្រធានស្តីទី​ព្រឹទ្ធសភា និង​លោក នាយករដ្ឋមន្ត្រី​ហ៊ុន សែន ។

 ​សេ​ច​ក្តី​ប្រ​​កា​​​ស​​​ព័​​​ត៌​​​មា​​​​ន​​​ដ​​​ដែ​​​ល​ ​ក៏​បា​ន​ឲ្យ​ដឹ​ងទៀតថា  លោក ជុង អូយ វ៉ា ក៏នឹង​ធ្វើ​ទស្ស​ន​កិ​ច្ចនៅ​ម​ជ្ឈ​ម​ណ្ឌល​គាំ​ពា​រ​មា​តា​ ​និ​ង​ទា​រ​ក​ ​អ​ញ្ជើញ​ទៅ​ទ​ស្សនា​ប្រាសា​ទ​អង្គ​រ​វ​ត្ត​
​នៅ​ក្រុ​ងសៀ​ម​រា​ប​ ​ចូ​ល​រួ​ម​ក្នុ​ង​ពិ​ធី​បើ​ក​ម​ជ្ឈ​ម​ណ្ឌ​ល​ភ្នែ​ក​មិ​ត្ត​ភា​ព​ក​ម្ពុ​ជា​-​កូ​រ៉េ​ ​នៅ​ម​ន្ទី​រ​ពេទ្យ​ព្រះ​អ​ង្គ​ឌួ​ង​ ​ក្នុ​ង​រា​ជ​ធា​នី​ភ្នំ​ពេ​ញ​ ​ព្រ​ម​ទាំ​ង​ទៅ​ទ​ស្ស​នា​សា​រ​ម​ន្ទី​រ​ប្រល័​យ​ពូ​ជ​សា​ស​ន៍​ទួ​ល​ស្លែ​ង​ ​និ​ង​វា​ល​ពិ​ឃា​ត​ជើ​ង​ឯ​ក​ផ​ង​ដែ​រ​៕​


© រក្សាសិទ្ធិដោយ thmeythmey.com