ជាតិ
សង្គមជាតិ
EUចំណាយ១០លាន​អឺរ៉ូ​ក្នុង​គម្រោង​អាហារូបករណ៍​ដល់​ប្រទេស​ចំនួន៤ក្នុង​អាស៊ាន
08, May 2015 , 3:50 pm        
រូបភាព
សហភាព​អឺរ៉ុប ចំណាយ១០លាន​អឺរ៉ូ  ដល់​ប្រទេស៤ ក្នុង​តំបន់​អាស៊ាន​ចំនួន ដើម្បី​ជួយ​និស្សិត​នៃ​ប្រទេស​ទាំងនេះ​ឲ្យ​បាន​បន្ត​ការសិក្សា​នៅក្នុង​ប្រទេស​នានា​នៅក្នុង​សហភាព​អឺរ៉ុប។ អាហារូបករណ៍​នេះ​ត្រូវបាន​ធ្វើឡើង​ក្នុង​ក្របខណ្ឌ​នៃ​ការពង្រឹង​គុណភាព សិក្សា​ថ្នាក់​ឧត្ដមសិក្សា ក្នុង​តំបន់​អាស៊ាន។ គម្រោង​នេះ​បង្ហាញឡើង​តាមរយៈ​វេទិកា​មួយ​ដែល​រៀបចំឡើង​សហភាព​អ៊ឺរ៉ុប នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ ថ្ងៃទី៨ ខែឧសភា ២០១៥ ។



សហភាព​អឺរ៉ុប​បាន​ចំណាយ១០លាន​អឺរ៉ូ ក្នុងការ​បង្កើត​កម្មវិធី​មួយ ដែលមាន​ឈ្មោះថា Share EU។ កម្មវិធី​នេះ បាន​ចែករំលែក ដោយ​ការ​ផ្ដល់ឱកាស​អោយ និស្សិត​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ាន ចំនួន៤រួមមាន កម្ពុជា ឡាវ វៀត​ណាត និង​មី​យ៉ាន់​ម៉ា ដើម្បី​ពួកគេ​អាច​ទទួលបាន អាហារូបករណ៍ ទៅ​សិក្សា​ប្រទេសមួយ​ចំនួន​នៅ​តំបន់​អឺរ៉ុប ដូចជា​ប្រទេស​អា​ល្លី​ម៉​ង់ បារាំង អ៊ីតាលី អេស្បាញ និង​ចក្រភព​អង់គ្លេស ជាដើម។

ទីប្រឹក្សា​ជាន់ខ្ពស់​ផ្នែក​អប់រំ​ប្រចាំ​នៅ​ប្រទេស​អង់គ្លេស លោក John law  បានលើកឡើង​ពី​គោលបំណង​សំខាន់​ដែល​EU បង្កើតអោយមាន​គម្រោង Share EU នេះ​ឡើង នោះ​គឺ​ដើម្បី​ចល័ត និស្សិត​ពី​តំបន់​អាស៊ាន ទៅ​បណ្ដា​ប្រទេស​អ៊ឹ​រ៉ុ​ប ដើម្បី​ពួកគេ​ទទួលបាន​ជំនាញ និង​ចែករំលែក ចំនេះ ដឹង​អោយ​គ្នា​ទៅវិញទៅមក​រវាង​បណ្ដា​ប្រទេស​ជា​អាស៊ាន ទៅ​បណ្ដា ប្រទេស នៅ​សហភាព អឺរ៉ុប។

ក្នុងនោះដែរ ដើម្បី​សម្រេចបាន​និង​កិច្ចការ​ទាំងនេះ សហភាព​អ៊ឺរ៉ុប បានដាក់​ចេញ នូវ​ទិសដៅ ចំនួន៤សំខាន់​គឹ ទី១.សហភាព​អឺរ៉ុប និង សហការ​ជាមួយ​ក្រុមបច្ចេកទេស ក្រសួង​អប់រំ​នៅ ក្នុងប្រទេស​ដែលជា​តំបន់​អាស៊ាន​ទាំង៤ ក្នុងការ​ដោះស្រាយ​បញ្ហា​ប្រឈម នៅក្នុង​ប្រព័ន្ធ​អប់រំ នៅ​ថ្នាក់​ឧត្ដមសិក្សា។ ទី២.សហភាព​អឹ​រ៉ុ​ប​រួមទាំង DAAD ដែលជា​ដៃគូរ​អភិវឌ្ឍ និង​ធ្វើកា រ​ចែ​ករំ​លែ​ពីបទ​ពិសោធ  និង​ចំណេះ ដឹង ក្នុង​ស្ថាប័ន​សិក្សា​នៅក្នុង​តំបន់​អាស៊ាន។ ទី៣.សហភាព អឹ​រ៉ុ​ប​និង​ព្យាយាម​ភ្ជាប់​ប្រព័ន្ធ ត្រេ​ន​ហ្វឺ​រ ក្រេ​ឌី​ត ដើម្បី​ចល័ត​សិ​ស្សិ​ដែល​សិក្សា​នៅក្នុង​តំបន់ អាស៊ាន ទៅកាន់​តំបន់​នៅក្នុង​សហភាព​អឹ​រ៉ុ​ប។ និង​ទី៤.សហភាព​អឺ​រ៉ុ​មាន​គម្រោង ផ្ដល់​អាហា រូបករណ៍​ចំនួន ៥០០កន្លែង ដល់ ប្រទេស​ជា​តំបន់ អាស៊ាន​ជាដើម។

វេទិកា​នេះ​ជា​កម្មវិធី​មួយ​ក្នុងចំនោម​កម្មវិធី​ស្រដៀង​គ្នា​ជាច្រើន ដែល​ត្រូវបាន រៀបចំឡើង​នៅ​បណ្ដាល​ប្រទេស ចំនួន១១ ក្នុង​ក្របខណ្ឌ​នៃ​គម្រោង”ពិ​ព័ណ៌​ឧត្ដមសិក្សា អ៊ឺរ៉ុប នៅ​អាស៊ី (EHEF)ដែល​ត្រូវបាន​ឧបត្ថម្ភ​ដោយ​សហភាព​អឹ​រ៉ុ​ប និង​ត្រូវបាន​អនុវត្ត​គម្រោង​ដោយ​S ICI  Dominus ចាប់ពី​ឆ្នាំ២០១៤ ដល់​ឆ្នាំ២០១៦ ។ សូមបញ្ជាក់​ផងដែរ​ថា គម្រោង​ផ្ដល់​អាហារ​រូបករណ៍​របស់ សហភាព​អ៊ឹ​រ៉ុ​ប​ដែលមាន​ឈ្មោះ​Share EUនេះ​ត្រូវ​បានប្រកាស​ជា​ផ្លូវការ​នៅ​ប្រទេស​ឥណ្ឌូនេស៊ី កាលពី​សប្ដាហ៍​មុន៕




© រក្សាសិទ្ធិដោយ thmeythmey.com