ពីនេះ ពីនោះ
ខ្នាយ​មាន់ ចង្កូម​សុនខ
09, May 2015 , 12:38 pm        
រូបភាព
ដោយ: ថ្មីៗ

ខ្នាយ​មាន់ ចង្កូម​សុនខ



(ប​ទៈ ពាក្យ៨)

-ស្រមោច​តូច​ពិត​រួមចិត្ត​សាមគ្គី
ប្រមូលគ្នា​គ្នី​ស្វែងរក​ចំណី
កសាង​ជំរំ​ក្នុង​រន្ធ​ក្រោម​ដី
សត្រូវ​អប្រិយ​រួមគ្នា​តតាំង។

-ជាតិ​ជា​សុនខ​ស្គាល់គ្នា​ពេល​សុខ
ដល់ពេល​មានទុក្ខ​ប្រខាំ​ប្រឆាំង
ចង្កូម​ស​ស្ញា​ច​ចេញ​ក្បាច់​ចម្បាំង
អួតខ្លួន​ថា​ខ្លាំង​ខាំ​តែ​គ្នាឯង។

-មាន់ស្រុក​មាន់ព្រៃ​និស្ស័យ​ខុសគ្នា
មាន់ស្រុក​វន្ទា​ឱនក្បាល​ហួងហែង
បញ្ចេញ​ខ្នាយ​ក្រាស់​ឈុត​ឆាក​សម្ដែង
ប្រជល់​បែកផ្សែង​បង់​ទាំង​សង្ខារ៕

និពន្ធ​ដោយ៖សុខ គឹម​ហេង, កែសម្រួល៖វិឆ័យ សុ​ភី



© រក្សាសិទ្ធិដោយ thmeythmey.com