ជាតិ
សង្គមជាតិ
ពលរដ្ឋ​ចំនួន ២៨ម៉ឺន​នាក់​បាន​ចូលរួម​ក្នុង​សវនាការ​សាលាក្តី​ខ្មែរក្រហម
09, May 2015 , 8:30 pm        
រូបភាព
ដោយ: ថ្មីៗ

ភ្នំពេញ៖ ប្រជាជន​ចំនួន ២៨ ម៉ឺន​នាក់​បាន​ចូលរួម​តាមដាន​ស្តាប់ និង​ទស្សនា​ផ្ទាល់​ក្នុង​សវនាការ សាលាក្តី​ខ្មែរក្រហម សរុប​រយៈពេល​ជាង ៦ឆ្នាំ។



rnអ្នកនាំពាក្យ​សាលាក្តី​ខ្មែរក្រហម លោក នេ​ត ភក្ត្រា បាន​ឲ្យ​សារព័ត៌មាន​សារព័ត៌មានថ្មីៗ ថា សវនាការ​សាលាក្តី​ខ្មែរក្រហម​បើកទូលាយ​ដល់​ជនរងគ្រោះ និង​ប្រជាជន​ទាំងអស់ ដែលជា អ្នកតាមដាន​ស្ថានភាព​នៃ​ដំណើរ​រឿងក្តី។ ហើយ​ថា សវនាការ​ជា​សាធារណៈ​នេះ បានទទួល ប្រជាជន​មកពី​ទូទាំង​រាជធានី ខេត្ត​សរុប​ចំនួន ២៨ម៉ឺន​នាក់ គិត​ចាប់ពី​តាំង ២០០៩ រហូតដល់​ឆ្នាំ ២០១៥នេះ។

rnគួរ​បញ្ជាក់ថា នៅ​ឆ្នាំ ២០០១ រដ្ឋសភាជាតិ​កម្ពុជា​បានអនុម័ត​ច្បាប់​មួយ​ដើម្បី​បង្កើត​តុលាការ កាត់សេចក្ដី​ឧក្រិដ្ឋកម្ម​ដែល​បាន​ប្រ​ព្រឹ​ត្ដ​ឡើង​នៅ​ប្រទេស​កម្ពុជា ក្នុងអំឡុង​របប​ខ្មែរក្រហម​ពី​ឆ្នាំ ១៩៧៥ ដល់​ឆ្នាំ១៩៧។ បន្ទាប់មក នៅ​ខែមិថុនា ឆ្នាំ២០០៣ អង្គការសហប្រជាជាតិ​បាន​កិច្ចព្រមព្រៀង​ជាមួយ​កម្ពុជា​ក្នុងការ​ជួយឧបត្ថម្ភ និង​សហការ​ដំណើរការ​អង្គជំនុំជម្រះ​វិសាមញ្ញ​មួយ​នេះ៕

© រក្សាសិទ្ធិដោយ thmeythmey.com