ជាតិ
សង្គមជាតិ
អ្នកនាំពាក្យ៖ អាជ្ញាធរ​កំពុង​រៀបចំ​ឲ្យ​ជនរងគ្រោះ​ដាក់ពាក្យ​ទាមទារ​សំណង​រដ្ឋប្បវេណី ករណី​បាញ់​ពលរដ្ឋ​ខ្មែរ​ស្លាប់
10, May 2015 , 2:27 pm        
រូបភាព
ដោយ:

ភ្នំពេញ៖ សំណុំរឿង​ថៅកែ​ជនជាតិ​ថៃ​បាញ់​ពលរដ្ឋ​ខ្មែរ​ម្នាក់ នៅក្នុង​ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ កន្លងមកនេះ កំពុងស្ថិត​ក្នុង​ដៃ​របស់​តុលាការ​ថៃ​នៅឡើយ។ ទាក់ទិន​នឹង​បញ្ហា​នេះ អ្នកនាំពាក្យ​ក្រសួងការបរទេស លោក កុយ គួ​ង បាន​ឲ្យ​ដឹងថា បច្ចុប្បន្ននេះ អាជ្ញាធរ​ទូត​កម្ពុជា បាន​នឹង​កំពុង​សហការ​ជាមួយ​ភាគី​ថៃ ក្នុងការ​រៀបចំ​ឲ្យ​ភាគី​គ្រួសារ​សព​ជនរងគ្រោះ​ដាក់ពាក្យ បណ្តឹងទាមទារ សំណង​រដ្ឋប្បវេណី​ផងដែរ។



មានសំឡេង



អាជ្ញាធរ​ក្រសួងការបរទេស​កម្ពុ​ជា​កំពុង​បន្ត​ព​ន្លឿ​ន​លើ​សំណុំរឿង​ថៅកែ​ជនជាតិ​ថៃ​បាញ់ ពលរដ្ឋ​ខ្មែរ​ស្លាប់​នាពេល​កន្លងមក។ អ្នកនាំពាក្យ​ក្រសួងការបរទេស កុយ គួ​ង បាន​ឲ្យ​ដឹងថា អាជ្ញាធរ​ទូត​កម្ពុជា កំពុង​សហការ​ជាមួយ​អាជ្ញាធរ​ថៃ ក្នុងករណី​មនុស្សឃាតរ​នេះ ដោយ​អាជ្ញាធរ​ប្រទេស​ទាំងពីរ កំពុង​ជួយ​រៀបចំ​ឯកសារ​ដល់​តុលាការ​ថៃ។ ហើយ​ថា ជនល្មើស​ដែល​បាញ់​ពលរដ្ឋ​ខ្មែរ​នោះ ត្រូវបាន​តុលាការ​ព្រហ្មទណ្ឌ​ថៃ​សម្រេច​ឃុំខ្លួន​បណ្តោះ អាសន្ន​ក្នុង​ពន្ធនាគារ​ហើយ​ដែរ។

អ្នកនាំពាក្យ​រូបនេះ បន្ថែមថា ថៅកែ​ជនជាតិ​ថៃ​រូបនោះ បានស្នើរ​តម្កល់​លុយ​ចំនួន ៦០ ម៉ឺន​បាត ស្មើរ​នឹង​ប្រមាណ ២ម៉ឺន​ដុល្លារ​អាមេរិក ដើម្បី​ធានា​នៅក្រៅ​ឃុំ​ផងដែរ។
ទោះជា​យ៉ាងណា លោក​បញ្ជាក់ថា ក្រសួងការបរទេស​ក​ម្ពុ​ជា​នៅតែ​ទាមទារ​តុលាការ​ថៃ យក​ជនល្មើស​នោះ ទៅ​ដាក់ទោស​តាមច្បាប់​ដដែល។ ជាមួយគ្នានេះ លោក កុយ គួ​ង បា​នប​ន្ថ​ថា អាជ្ញាធរ​ភាគី​ទាំងពីរ បាន​នឹង​កំពុង​រៀបចំ​ឯកសារ​ឲ្យ​គ្រួសារ​សព ជនរងគ្រោះ​ដាក់ពាក្យ​បណ្តឹងទាមទារ​សំណង​រដ្ឋប្បវេណី​ផងដែរ។

គួររម្លឹកថា កាលពី​ថ្ងៃទី ២៣ មេសា​កន្លងមក ពលករ​ខ្មែរ​ម្នាក់​ឈ្មោះ ផាត សុ​អ៊ិន អាយុ២៤ឆ្នាំ មាន​ស្រុកកំណើត​ក្នុងស្រុក​បរិបូ​ណ៍ ខេត្តកំពង់ឆ្នាំង ត្រូវបាន​មេកា​ថៃ​ម្នាក់ ឈ្មោះ តា យ៉ៃ បាញ់សម្លាប់ នៅ​ឃុំ​បាន​សុង ស្រុក​ភ្នំ​សារ​ខាម ខេត្ត​ឆាក់​ឆឺ​ន​សៅ ប្រទេស​ថៃ ព្រោះតែ​ខឹង​នឹង​ជនរងគ្រោះ លេង​ជាមួយ​ក្មេង​ភូមា បណ្តាលឱ្យ​ឪពុក​របស់​ក្មេង​ខឹង ប្តឹង​ដល់​លោក​មេការ៕


© រក្សាសិទ្ធិដោយ thmeythmey.com