ជាតិ
បទយកការណ៍ / បទសម្ភាសន៍
ក្រុម​អ្នក​ជិះ​កង់​នៅ​សៀម​រាប​លះបង់​ធនធាន​ផ្ទាល់ខ្លួន​បង្កើត​ព្រឹត្តិការណ៍​​ជួយដល់​​ពេទ្យ​គន្ធបុប្ផា
14, May 2015 , 1:31 pm        
រូបភាព
សៀមរាប៖ ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ ហៅ​កាត់​ថា (CCC) ដែល​គេ​ស្គាល់​ថា​ជា​ក្រុមយុវជន ដែលមាន​ទឹកចិត្ត​ស្រលាញ់​បរិស្ថាន និង​ជួយ​សង្គម បានរៀបចំ​ព្រឹត្តិការណ៍​ជិះ​កង់​ប្រចាំ​ជា​លើក​ទី២ ដើម្បី​រក​មូលនិធិ​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា ខេត្តសៀមរាប។ ក្រុម​CCC ដែល​គេ​ដឹងថា ជា​បុគ្គលិក ប្រធាន​ក្រុមហ៊ុន និង​ម្ចាស់​ហាង​លក់ដូរ​ដែរនោះ បាន​ចំណាយ​នូវ​ធនធាន​ផ្ទាល់​គ្រប់បែបយ៉ាង ដើម្បី​រៀបចំ​កម្មវិធី​មនុស្សធម៌ ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា។ ការ​ជិះ​កង់​ដើម្បី​រក​មូលនិធិ​ជួយ​ពេទ្យ​គន្ធបុប្ផា នឹង​រៀបចំឡើង​នៅ​ថ្ងៃទី ២៤ ឧសភា ដែលមាន​អ្នកចូលរួម​ប្រមាណ៣០០នាក់ ហើយ​អ្នករៀបចំ​រំពឹងថា ពួកគេ​នឹង​អា​ចរក​ថវិកា​បាន​ជាង៥ពាន់​ដុល្លារ សម្រាប់​ជួយ​មន្ទីរពេទ្យ​គន្ធបុប្ផា​នៅ​ឆ្នាំ​ទី២នេះ។



ខាងក្រោម​នេះ ជា​បទសម្ភាសន៍​រវាង​អ្នកសារព័ត៌មានថ្មីៗប្រចាំខេត្ត​សៀមរាប និង​លោក គិ​ម ប៊ុន​ថា​ន់ ប្រធាន​ក្លឹប​អ្នកជិះ​កង់​ដើម្បី​សហគមន៍ Cycling Community Club (CCC)។ តើ ព្រឹត្តិការណ៍​ជិះ​កង់​មាន​អ្វី​ប្លែក​ខ្លះ សូម​អញ្ជើញ​ស្តាប់៖






© រក្សាសិទ្ធិដោយ thmeythmey.com