ជាតិ
មនុស្ស១២នាក់ស្លាប់ និង៣៤នាក់របួសក្នុងគ្រោះថ្នាក់ចរាចរណ៍ម្សិលមិញ
× មនុស្សចំនួន១២នាក់បានស្លាប់ និងចំនួន៣៤ រងរបួសធ្ងន់និងស្រាល នៅក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើងចំនួន១៩លើក នៅទូទាំងប្រទេសនៅថ្ងៃទី១៤ ខែឧសភា។ នេះបើយោងតាមរបាយការណ៍ពីនាយកដ្ឋានសណ្តាប់ធ្នាប់ នៃអគ្គស្នងការដ្ឋាននគរបាលជាតិ។
របាយការណ៍ដដែល គ្រោះថ្នាក់ចរាចរណ៍ទាំង១៩លើកនោះ បានបង្កឲ្យខូចខាតយានយន្តសរុប៣៣គ្រឿង ក្នុងនោះមានម៉ូតូចំនួន១៩គ្រឿង រថយន្តធុនតូច៩គ្រឿងរថយន្តធុនធំ២គ្រឿងនិងយានផ្សេង៣គ្រឿង។
មូលហេតុគឺបណ្តាលមកពីបើកបរហួលល្បឿន៧លើក ស្រវឹង៤លើក មិនប្រកាន់ស្តាំ១លើក មិនគោរពសិទ្ធ២លើក បត់គ្រោះថ្នាក់២លើក និងកត្តាយានយន្ត២លើក ក្នុងនោះអ្នកជិះម៉ូតូគ្រោះថ្នាក់មិនពាក់មួកសុវត្ថិភាពចំនួន២៦នាក់៕
© រក្សាសិទ្ធិដោយ thmeythmey.com