ខ្មែរ​ក្រហម
ជាតិ
អ្នកស្រី វង សារុន រៀប​រាប់ទាំង​ទឹកភ្នែក​ជុំវិញ​ការបញ្ជូន​ខ្លួន និង​ស្វាមី​ទៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់
18, May 2015 , 11:05 am        
រូបភាព
ដោយ: ថ្មីៗ

អង្គជំនុំជម្រះ​សាលាដំបូង​នៃ​អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​បន្ត​បើកសវនាការ​លើ​សំណុំរឿង ០០២/០២ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន នៅ​ព្រឹក​ថ្ងៃ​ច័ន្ទ ទី១៨ ខែឧសភា ឆ្នាំ ២០១៥ នេះ ដោយបាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​សាក្សី​មួយរូប​គឺ​អ្នកស្រី វង សារុន។



អ្នកស្រី​ជា​បុគ្គលិក​បម្រើការ នៅ​មន្ទីរពេទ្យ​ក្នុងស្រុក​ត្រាំកក់ ខេត្តតាកែវ ដែលមាន​ស្វាមី​ជា​គ្រូពេទ្យ​ផ្នែក​វះកាត់​នៅ​មន្ទីរពេទ្យ ម២២ ក្នុងស្រុក​ត្រាំកក់។ អ្នកស្រី និង​ស្វាមី ព្រមទាំង​កូន​ត្រូវបាន​ចាប់ខ្លួន និង​បញ្ជូនមក​ឃុំខ្លួន​នៅ​មន្ទីរ​សន្តិសុខ​ក្រាំង​តា​ចាន់។ មួយ​សបា្តហ៍​ក្រោយមក ប្តី​របស់​អ្នកស្រី​ត្រូវបាន​ក្រុមខ្មែរក្រហម​សម្លាប់ ហើយ​អ្នកស្រី​ត្រូវ​បន្ត​ជាប់ឃុំ​ក្នុង​មន្ទីរឃុំឃាំងក្រាំង​តា​ចាន់។
មានសំឡេង












© រក្សាសិទ្ធិដោយ thmeythmey.com