ជាតិ
​​​ន​យោ​បាយ​ជាតិ​
លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ចូល​បំភ្លឺ​ក្នុង​សវនាការ​អង្គសេចក្ដី​រក​ខុសត្រូវ
18, May 2015 , 6:59 pm        
រូបភាព
ដោយ: ថ្មីៗ

លោក មា​ជ សុវណ្ណារ៉ា នឹងត្រូវ​ចូល​បំភ្លឺ​តាម​ដីការ​កោះហៅ​របស់​សាលាដំបូង​រាជធានី​ភ្នំពេញ នៅ​ថ្ងៃ១៩ ឧសភា ស្អែក​នេះ ក្នុង​សវនាការ​អង្គសេចក្ដី​រក​ខុសត្រូវ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​នៅ​ជិត​ទីលាន​ប្រជាធិបតេយ្យ​កាលពី​ថ្ងៃទី១៥ កក្កដា ឆ្នាំ២០១៤កន្លងទៅ។



ជុំវិញ​ការកោះហៅ​នេះ កន្លងមក​មេធាវី​ការពារ​ក្ដី​លោក មា​ជ សុវណ្ណារ៉ា ធ្លាប់​ប្រាប់​សារព័ត៌មានថ្មីៗថា ការកោះហៅ​របស់​តុលាការ​នាពេលនេះ គឺជា​ដំណើរ​ការល្អ​ដែល​តុលាការ​បា​នព​ន្លឿ​ន​តាម​និតិ​វិធី​របស់ខ្លួន។ តែ​យ៉ាងណា​រូបលោក នៅតែ​អះអាង​ការពារ​កូនក្ដី​លោក​ថា មិនបាន​ប្រព្រឹត្តិ​ខុស​តាម​ការចោទប្រកាន់​ឡើយ។

លោក មា​ជ សុវណ្ណារ៉ា និង​សកម្មជន​គណបក្ស​សង្គ្រោះ​ជាតិ ចំនួន៤រូប​ផ្សេងទៀត ត្រូវបាន​តុលាការ​ដោះលែង​ឲ្យ​នៅក្រៅ​ឃុំ​បណ្ដោះអាសន្ន​កាលពី​ថ្ងៃទី ១៣ មេសា កន្លងទៅ។
គួរ​បញ្ជាក់ថា តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ ដែល​ត្រូវ​តុលាការ​កោះហៅ​ឲ្យ​ចូល​បំភ្លឺ​ជាថ្មី​បន្តបន្ទាប់ ពាក់ព័ន្ធ​នឹង​ករណី​ហិង្សា​កាលពី​ឆ្នាំមុន​មាន​លោក កែវ ភិរម្យ លោក ម៉ែន សុថា​វរិ​ន្ទ លោក ហូរ វ៉ាន់ លោក រៀល ខេ​ម​រិ​ន្ទ្រ លោក នុត រំដួល និង​លោក ឡុង រី។ ហើយ​លោក កឹម សុខា ក៏ត្រូវ​បាន​កោះហៅ​សាកសួរ​ក្នុង​សំណុំរឿង​នេះដែរ បន្ទាប់ពី​លោកស្រី មូ សុខ​ហួរ បាន​ចូល​បំភ្លឺ​តាម​ការកោះហៅ កាលពី​ថ្ងៃទី១១ ឧសភា​កន្លងមក៕



© រក្សាសិទ្ធិដោយ thmeythmey.com