ជាតិ
កម្ពុជា​សម្ពោធ​កម្មវិធី​សុខភាព​តាម​ទូរស័ព្ទដៃ​លើកដំបូង​នៅ​ថ្ងៃស្អែក
20, May 2015 , 4:39 pm        
រូបភាព
ដោយ: ថ្មីៗ
គម្រោង Cambodia HIV/AIDS Flagship របស់​ទីភ្នាក់ងារ​USAID សហការ​ជាមួយ​អាជ្ញាធរ ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ និង​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ នឹង​សម្ភោ​ធ​កម្មវិធី​សុខភាព​តាម​ទូរស័ព្ទដៃ​ឬ«mHealth»ជា​លើកដំបូង​បង្អស់​នៅ​កម្ពុជា។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា កម្មវិធី​នេះ​នឹង​បើកសម្ពោធ នៅ​ថ្ងៃទី២១ ខែឧសភា ឆ្នាំ២០១៥ ដើម្បី​ជួយ​ដល់​ជន​ដែល​ងាយ​ប្រឈមមុខ​នឹង​ការឆ្លង​មេរោគ​អេដស៍។ កម្មវិធី«mHealth»នឹង​គាំទ្រ​ដល់«គំនិត​ផ្តួចផ្តើម៣.០» របស់​រាជរដ្ឋាភិបាល​កម្ពុជា តាមរយៈ​ការ​ផ្តល់ព័ត៌មាន​ស្តីពី​ជំងឺអេដស៍​និង​សេវាកម្ម​សុខភាព​ប្រយុទ្ធ​នឹង​ជំងឺអេដស៍​ដល់​ប្រជាពលរដ្ឋ​ដែល​មិនសូវ​បានទទួល​សេវា​ថែទាំ។

លោកស្រី Sheri-Nouane Duncan-Jones នាយក​ការិយាល័យ​សុខភាព​សាធារណៈ​និង​ការអប់រំ របស់​USAIDប្រចាំ​នៅ​កម្ពុជា លោក គុណ ខៃ​ហេង រដ្ឋលេខាធិការ​ក្រសួង​ប្រៃសណីយ៍​និង​ទូរគមនាគមន៍ និង​លោក តេង គុ​ន្ធី អគ្គលេខាធិការ​អាជ្ញាធ​រ​ជាតិ​ប្រយុទ្ធ​នឹង​ជំងឺអេដស៍ នឹងចូលរួម​ជា​វាគ្មិន នៅក្នុង​កម្មវិធី​នេះ៕



© រក្សាសិទ្ធិដោយ thmeythmey.com