ជាតិ
ឧក​ញ៉ា ថោង សារ៉ាត់ និង​​ឪពុ​​កម្តាយ បដិ​សេធប​ទ​​ចោទ​​ តុលាការ​ប្រ​​កា​សសាល​ក្រម​​​នៅ​ថ្ងៃទី១​៥ ខែមិ​ថុនា
20, May 2015 , 6:04 pm        
រូបភាព
ដោយ:
បន្ទាប់ពី​ដំណើរការ​សវនាការ​អស់​រយៈពេល​ប្រមាណ៤ម៉ោង​នា​ថ្ងៃទី២០ ខែឧសភា ចៅក្រម​សាលា​រាជធានី​ភ្នំពេញ​សម្រេច​ប្រកាស​សាលក្រម​នៃ​សំណុំរឿង កាន់កាប់​អាវុធ​ខុសច្បាប់ ដែលមាន​ចុងចោទ ឧកញ៉ា ថោង សារ៉ាត់ លោក ថោង ចំរើន ជា​ឪពុក និង​អ្នកស្រី កែវ សារី ជា​ម្តាយ នា​រសៀល​ថ្ងៃទី១៥ ខែមិថុនា ខាងមុខ។



សំណុំ​រឿងនេះ​ជាប់​ពាក់ព័ន្ធ​នឹង​ករណី​ឃាតកម្ម​លើ​ឧកញ៉ា អ៊ឹង ម៉េង​ជី នៅ​កណ្តាល​រាជធានី​ភ្នំពេញ​កាលពី​ល្ងាច​ថ្ងៃទី២២ ខែវិច្ឆិកា ឆ្នាំ២០១៤ កន្លងមក។ លោក ថោង សារ៉ាត់ និង​ឪពុកម្តាយ រួមទាំង​អង្គរក្ស​ម្នាក់ទៀត ត្រូវ​ចោទប្រកាន់​តាម​មាត្រា៤៩០នៃ​ក្រមព្រហ្មទណ្ឌ។

អំឡុងសវនាការ នៅរសៀលនេះ ឧកញ៉ា ថោង សារ៉ាត់ ដែល​ត្រូវបាន​ចោទប្រកា​ន់ថា ជាអ្នកផ្តើមគំនិតនៅក្នុង​ករណីបាញ់សម្លាប់ឧ​កញ៉ា​ អ៊ឹង ម៉េងជឺ ​បាន​បដិសេ​ធចំ​ពោះបទ​ចោ​ទ​ ប្រកា​ន់ដទៃ​ទៀត ដែលថា លោ​កកាន់កាប់អាវុ​ធខុសច្បាប់។ ជាមួយគ្នានេះ ​លោក ថោង ចំរើន និងលោកស្រី កែវ សារី​ ដែលត្រូវជាឪពុកម្តាយលោ​ក ថោង សារ៉ាត់ ដែ​លត្រូវបាន ចោទប្រកាន់ពាក់​ព័ន្ធនឹងការ​កាន់កា​ប់អាវុធគ្មានច្បា​ប់អនុញ្ញាត ​ក៏​បាន​ចូលរួមសវនាការ​ផងដែរ។ អ្នកទាំង​ពីរនាក់ ក៏បានអះអាងថា​ គ្មា​នទោសកំ​ហុសដែរ ហើយបា​នសុំឲ្យតុ​លាការ លើកចោលបទចោ​ទប្រកាន់ ទាំងអស់លើពួកគេ ​ហើយដោះ​លែ​ង​ពួកគេ​ពី​ព​ន្ធនា​គារ​។​

ចៅក្រម​ជំ​នុំជម្រះ ឃី ឆែ បា​នប្រាប់តុ​លា​ការថា នគរបាល​បានចុះ​​ទៅ​ផ្ទះរបស់​អ្នកទាំ​ងបី​នាក់​កា​ល​​ពីខែធ្នូ បន្ទា​ប់ពី​ករណី​ឃា​តកម្មលើ​ឧញ៉ា អ៊ឹង ម៉េ​ងជឺ ដោយរកឃើ​ញគ្រាប់​​កាំភ្លើង ​និងអាវុធ​ចំនួន​ ១៥ដើម ក្នុងនោះ កាំភ្លើង AK-47 ចំនួ​នបួនដើម។​ លោកបញ្ជាក់ថា ក្នុងចំណោមអាវុធទាំងអស់ ​ពួកគេ​មានអាជ្ញាប័ណ្ណស្រ​បច្បាប់កា​ន់កា​ប់​តែ​ពីរ​ប៉ុណ្ណោះ​។​

ជាការឆ្លើយតបនឹ​ងសម្តីរបស់ចៅ​ក្រម លោក ថោង សារ៉ាត់ ​ដែលជាអតីតឧត្តមសេនី​យ៍ទោ និងជាម្ចាស់បុរី ៩៩៩ បាននិ​យាយថា លោកត្រូវបាន​ចោទប្រកាន់ខុស។ លោក​ថា៖«ខ្ញុំ​ពិត​ ជាប​ដិ​សេធ ចំពោះ​បទចោទប្រកាន់​មក​លើរូបខ្ញុំនេះ ខ្ញុំមិនបាន​​កាន់កាប់កាំ​ភ្លើងខុសច្បាប់។ ខ្ញុំមិ​នបាន​ទុ​កកាំភ្លើងនៅ​​ក្នុងផ្ទះ​រ​បស់​​ខ្ញុំ​ទេ»។

បន្ទាប់​ពីការបដិសសេធ​របស់កូនប្រុសរួច​ លោកស្រី កែវ សារី​ អាយុ ៥៥ឆ្នាំ ​បាននិយាយទៅកាន់តុលាការថា​ ​លោ​​ក​ស្រី​​​មា​ន​​​តែ​​កាំ​​​ភ្លើងខ្លីពីរ​​​ដើ​ម​ ​ដែ​ល​​មាន​ច្បាប់អ​នុញ្ញាត​ ដែល​​​​ត្រូវ​​​បាន​រឹ​ប​អូស​ក្នុងផ្ទះរ​បស់​​​​លោក​​ស្រី។​ ស្ត្រីដើមកំ​​ណើត​វៀតណា​មរូបនេះ និយាយ​​ភា​សាខ្មែរប៉ែឡាំៗ​ថា​៖«ក្នុងចំណោ​ម​​អាវុ​ធ​ទាំង​អស់ ខ្ញុំទទួល​ស្គាល់​​តែ​ពី​រថា ជាអា​វុធ​ផ្ទាល់​​រប​​ស់ខ្ញុំ​ និងប្តីរ​បស់ខ្ញុំ​ ព្រោះ​យើ​ង​បា​នស្នើសុំ​ពីក្រ​​សួង​ការ​ពា​រជា​តិ​។ ខ្ញុំប្រើ​ស​ម្រាប់កា​រពា​​រ​សុវត្ថិ​ភាពខ្លួន និង​​ការពា​រ​​ពេ​ល​ដែល​​ខ្ញុំ​ជញ្ជូន​​​លុ​យ​​​ពី​អ​តិថិ​​ជ​​ន ព្រោះ​​​លុ​​យ​​ចូ​​ល​​ច្រើ​ន​ក្នុង​​មួ​យ​​​​​ថ្ងៃៗ​»​។

មេធាវីការ​ពារក្តីឪពុកម្តា​យលោក ថោង សារ៉ាត់ លោក​ លីម វណ្ណា បានថ្លែងថា​ អា​វុធ​មួយ​ចំនួន​​ក្នុងចំណោ​មអា​វុធទាំ​ង​អស់ ដែល​រឹបអូ​​ស​ពីផ្ទះពួ​ក​គេ ត្រូវ​បា​នដា​​ក់ដោ​យ​​នគរ​​បា​ល ដើម្បី​ចោ​ទប្រកាន់​លើកូ​នក្តីរ​​ប​ស់លោ​ក​។ ​លោក​ថា៖​«មិនមាន​ភស្តុតាងពិតប្រាក​ដបង្ហាញថា​ កូ​នក្តីរបស់ខ្ញុំបាន​កាន់កាប់ ​និងរក្សាអា​វុធទាំងនោះ​នៅក្នុងផ្ទះ​ពួកគេ​ទេ​។ ខ្ញុំសូ​​មឲ្យតុ​​​លា​កា​រ​​លើក​​ចោ​​ល​ប​ទចោ​ទ​​នេះ»។​​

ឧត្តម​សេ​នីយ៍ទោ​ មាស វណ្ណា ​នា​យករង​ខុទ្ទាកាល័យ​ក្​រសួងការ​ពារជាតិ ​បានថ្លែង​បញ្ជាក់ប្រាប់តុ​លាកា​រថា​ ក្រសួង​បានចេញអាជ្ញាប័ណ្ណ​​កាំភ្លើង​ចំ​នួន​​ ៩​ដើ​ម​​​​​​ដល់​​លោក ថោង សា​​រ៉ាត់​ កា​ល​ពី​ខែមិថុនា ឆ្នាំ​​២០​១៤​ និង ​២ដើមទៅ​​លោក ​ថោង​ ចំរើន និង​​លោកស្រី​ កែ​វ សា​រី ស​ម្រាប់បំពេ​ញបេស​កកម្ម។ លោ​កថា៖«​លិ​ខិតអនុ​ញ្ញា​តប្រើ​ប្រាស់​កាំ​ភ្លើង​​ទាំង ១​​១ ​ដើមនេះ នៅ​មានសុ​​ពលភា​ពនៅឡើ​យ សម្រាប់​​បំពេញ​បេស​កកម្មឲ្យក្រសួង។ ប៉ុន្តែខ្ញុំមិ​ន​អា​ច​ប​ញ្ជា​ក់​​​លើ​ស​ពីនេះ​​ទេ​ ព្រោះ​​​នេះ​ ការស​ម្ងាត់​របស់​​ជាតិ»។​

នៅក្នុងសវនាការ​ជា​សាធារ​ណៈនេះ លោក ថោង សារ៉ាត់ ​និង​ឪពុកម្តាយ រំពឹងថា ពួកគេ​នឹង​ទ​ទួលបាន​នូវ​​ការដោះលែង ដោយ​សារតែ​អាវុធ​ពួកគេ​​មាន​លិខិត​អនុ​ញ្ញា​ត​ត្រឹម​ត្រូវ ​ហើយ​អា​វុធ​ផ្សេងទៀត​គឺជា​របស់​កង​អង្គរក្ស៕



© រក្សាសិទ្ធិដោយ thmeythmey.com