ជាតិ
EDC ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​ខណ្ឌ​ចំនួន៣ នៅ​ចុង​សប្តាហ៍​នេះ​
23, May 2015 , 10:51 am        
រូបភាព
ដោយ: ថ្មីៗ
នៅ​ថ្ងៃទី២៣ ឧសភា​នេះ អគ្គិសនី​កម្ពុជា​នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី នៅ​ខណ្ឌ៣ នៅក្នុង​រាជធានី​ភ្នំពេញ គឺ​ខណ្ឌមានជ័យ ខណ្ឌ​ពោធិ៍​សែន​ជ័យ ខណ្ឌ​ច្បារអំពៅ។ នេះ​បើតាម​សេចក្តីជូនដំណឹង​របស់​អគ្គិសនី​កម្ពុជា (EDC) កាលពីពេលថ្មីៗនេះ។



EDC ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត១៦៤និង​ប.ត.៣៦៤ស្ថិតនៅ​ក្នុងភូមិ​ត្នោត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ​តំបន់​ភ្លើង​លេខ​ប.ត៤៣។ ក្នុងភូមិ​ដំណាក់​ត្រ​យឹ​ង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅ​ភូមិ​ដំណាក់​ធំ​ភូមិ​ត្រពាំង​ថ្លឹង​សង្កាត់​ចោមចៅ​ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ចាប់ពី​សង្កាត់​ច្បារអំពៅ១រហូតដល់​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

សេចក្តីជូនដំណឹង​បន្តថា​នៅ​ថ្ងៃអាទិត្យ​ទី២៤ខែឧសភា EDC នឹង​ផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នៅ​តំបន់​ភ្លើង​លេខ​ប.ត១៦៤និង​ប.ត.៣៦៤ស្ថិតនៅ​ក្នុងភូមិ​ត្នោត​សង្កាត់​ស្ទឹងមានជ័យ​ខណ្ឌមានជ័យ។ តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ​៦A ចាប់ពី​សង្កាត់​ជ្រោយចង្វារ រហូតដល់​សង្កាត់​ព្រែកលៀប​ក្នុង​ខណ្ឌ​ជ្រោយចង្វារ ។តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តា​យ​ផ្លូវជាតិ​លេខ៤ ចាប់ពី​ភូមិ​អង្គ​កែវ​សង្កាត់​ចោមចៅ រហូតដល់​ភូមិ​ថ្មដារ​ក្នុង​សង្កាត់​កន្ទោក ខណ្ឌ​ពោធិ៍​សែន​ជ័យ និង​តំបន់​ភ្លើង​មួយចំនួន​ដែល​ស្ថិតនៅតាម​បណ្តោយ​ផ្លូវជាតិ​លេខ១ចាប់ពី​សង្កាត់​ច្បារអំពៅ១រហូតដល់​សង្កាត់​វាល​ស្បូវ​ខណ្ឌ​ច្បារអំពៅ​រាជធានី​ភ្នំពេញ។

សេចក្តីជូនដំណឹង​បាន​ឲ្យ​ដឹងថា​ការផ្អាក​ការផ្គត់ផ្គង់​អគ្គិសនី​នេះ គឺ​ចាប់ពី​ម៉ោង៩ព្រឹក​ដល់​ម៉ោង៥ល្ងាច ដើម្បី​សម្រួល​ដល់​ការអនុវត្ត​ការងារ​ជួលជុល​ផ្លាស់ប្តូរ​តម្លើង​បរិក្ខារ និង​រុះរើ​គន្លង​ខ្សែបណ្តាញ បង្កលក្ខណៈ​ងាយស្រួល​ដល់​ការដ្ឋាន​ពង្រីក​ផ្លូវ៕



© រក្សាសិទ្ធិដោយ thmeythmey.com