ព័ត៌មានជាតិ
ខ្មែរក្រហម
កំណាព្យ
ONE Championship
ចំណេះដឹងទូទៅ
ពន្យល់ពាក្យ
នយោបាយ
សេដ្ឋកិច្ច
សង្គម
ព័ត៌មានកីឡាជាតិ
វិទ្យុ
ព័ត៌មានសុខភាព
រូបត្លុក
ពីនេះ ពីនោះ
ព័ត៌មានអន្តរជាតិ
នយោបាយ
សិល្បៈ
COVID-19
សេដ្ឋកិច្ច
សង្គម
វប្បធម៌
FIFA
កីឡាអន្តរជាតិ
សង្រ្កាន្តឆ្នាំថ្មី
អត្ថបទពាណិជ្ជកម្ម
បទយកការណ៍/សម្ភាស
ជាតិ
សង្គមជាតិ
លោក ជេត ជាលី៖ អ្នកជាតិនិយមមួយចំនួនបែរជាភ្ជាប់ករណីសញ្ញាបត្រទៅនយោបាយ
24, May 2015 ,
9:39 am
រូបភាព
×
ដោយ:
រួបរួម
លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ កាលពីថ្ងៃទី២២ ខែឧសភា បានចេញមុខឆ្លើយតបទៅនឹងការរិះគន់លើការចេញសន្លឹកសញ្ញាបត្រដោយគ្មានភ្ជាប់បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ»។ លោកបានអះអាង ករណីនេះមិនមែនជារឿងចៃដន្យនោះឡើយ ដោយវាកើតចេញពីការសម្រេចរួមគ្នាពីសំណាក់បញ្ញវន្តមួយក្រុមរបស់សាកលវិទ្យាល័យ។
ការរិះគន់លើសន្លឹកសញ្ញាបត្រដែលចេញដោយសាកលវិទ្យាល័យភូមិន្ទបានផុសផុលឡើង បន្ទាប់ពីគ្រឹះស្ថានអប់រំដ៏វ័យចំណាស់នៅកម្ពុជាមួយនេះ បានរៀបចំពិធីអបអរសាទរ និងប្រគល់ដល់និស្សិតដែលបញ្ចប់ថ្នាក់បរិញ្ញាប
ត្រ និងបរិញ្ញាបត្រជាន់ខ្ពស់ ក្រោមអធិបតីភាពលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅមជ្ឈមណ្ឌលកោះពេជ្យ កាលពីថ្ងៃទី១៩ ខែឧសភា កន្លងមក។
អ្នកប្រើប្រាស់បណ្តាញសង្គម បានបង្ហោះរូបសញ្ញាបត្រ ដែលគេមិនឃើញមានសរសេរពាក្យ «ព្រះរាជាណាចក្រកម្ពុជា» និង បាវចនា «ជាតិ សាសនា ព្រះមហាក្សត្រ » ។ ក្រុមអ្នករិះគន់បានស្តីបន្ទោសដល់ថ្នាក់ដឹកនាំសាកលវិទ្យាល័យថា ការធ្វើសន្លឹកសញ្ញាបត្របែបនេះ គឺមិនផ្តល់តម្លៃដល់ជាតិរបស់ខ្លួន។
«យើងបានប្រមូលផ្តុំគ្នា មិនមែនខ្ញុំជាសាកលវិទ្យាធិការមានសិទ្ធិគ្រប់បែបយ៉ាងនោះទេ។ យើងបានប្រគល់កិច្ចការនេះទៅឲ្យក្រុមបញ្ញវន្តមួយក្រុមដែលមានចំណេះដឹងខ្ពង់ខ្ពស់ ហើយដែលមានបទពិសោធន៍ច្រើន»។ នេះជាការអះអាងរបស់លោក ជេត ជាលី សាកលវិទ្យាធិការនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ទាក់ទងនឹងការចេញសន្លឹកសញ្ញាបត្ររបស់សាកលវិទ្យាល័យថ្មី។
លោក ជេត ជាលី ដែលទទួលបានសញ្ញាបត្របណ្ឌិតពីសាកលវិទ្យាល័យ Nagoya ប្រទេសជប៉ុន កាលពីឆ្នាំ២០០២នោះ
បានបញ្ជាក់ ការរៀបចំសណ្ឋានសន្លឹកសញ្ញាបត្រថ្មី ចាប់ផ្តើមឡើងបន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឲ្យសាកលវិទ្យាល័យនីមួយៗចេញសញ្ញាបត្រដោយខ្លួនឯង ដែលកន្លងមក វាជាបន្ទុកក្រសួងអប់រំ យុវជន និងកីឡា។
លោកបានលើកឡើងថា៖ «ក្រសួងបានទម្លាក់ការចេញសញ្ញាបត្រឲ្យសាកលវិទ្យាល័យនីមួយៗ មិនមែនជាជាតិទៀតទេ ជាអ្នកចេញ […] រដ្ឋមន្ត្រីក្រសួងអប់រំ ឬតំណាងលែងចុះហត្ថលេខា លែងមានឡូហ្គោក្រសួងនៅលើសញ្ញាបត្រទៀតហើយ មិនមានត្រាក្រសួងទៀត មិនស្លាកសញ្ញាក្រសួងទៀត គឺជាផលិតផលរបស់សាកលវិទ្យាល័យ។ មិនមែនតំណាងឲ្យជាតិទៀត គឺតំណាងឲ្យសាកលវិទ្យាល័យ»។
សាកលវិទ្យាធិការវ័យ៤៧ឆ្នាំរូបនេះ បានបកស្រាយប្រាប់ក្រុមនិស្សិត និងអ្នកសារព័ត៌មានថា សន្លឹកសញ្ញាបត្រនេះ គឺជាស្នាដៃដែលកើតចេញពីការសម្រេចរួមគ្នាអស់ជាច្រើនខែរបស់បញ្ញាវន្តនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញទាំងមូល ដោយសន្លឹកសញ្ញាបត្រមានលក្ខណៈជាខ្មែរ មិនជាប់ពាក់ព័ន្ធរឿងនយោបាយ និងមិនបញ្ចូលព័ត៌មានដែលគ្មានការពាក់ព័ន្ធ។
លោកបានអះអាង ក្រុមការងាររបស់លោកបានសិក្សាលើទម្រង់សញ្ញាបត្រពីប្រទេសសង្គមនិយម ប្រទេសសេរី លោកខាងលិច លោកខាងកើត និងប្រទេសកាន់សាសនាផ្សេងៗគ្នា។ ឆ្លើយតបទៅនឹងការរិះគន់ដែលថាថ្នាក់ដឹកនាំសាកលវិទ្យាល័យ
ភូមិន្ទភ្នំពេញ មើលងាយជាតិ តាមយៈការលុបបំបាត់បាវចនានៅលើសន្លឹកសញ្ញាបត្រនោះ លោក ជេត ជាលី បានកត់សម្គាល់ថា គ្មានច្បាប់ណាមួយដែលចែងថា វាជាអំពើខុសច្បាប់នោះឡើយ។
ការរិះគន់នៅលើបណ្តាញសង្គមហ្វេសប៊ុក ត្រូវបានសាកលវិទ្យាធិការភូមិន្ទភ្នំពេញ កត់សម្គាល់ផងដែរថា៖ «ទន្ទឹមនឹងអ្នកជាតិនិយមខ្លះមិនសប្បាយចិត្ត រឿងរ៉ាវបន្តរាយប៉ាយដល់រឿងនយោបាយថែមទៀត ដោយចោទថាព្យាយាមបំបាត់ជាតិ ទម្លាក់ជាតិ ហូរហែ»។
លោកបានបន្ថែមថា សាលារបស់លោកមិនមានភាពក្រអឺតក្រទមដាក់បាវចនាជាតិលើសញ្ញាបត្រ ដូចសន្លឹកដែលចេញដោយក្រសួងអប់រំ យុវជន និងកីឡាកន្លងមកនោះឡើយ ព្រោះវាត្រឹមតែជាផលិតផលរបស់សា
លាតែប៉ុណ្ណោះ។ ទោះបីជាយ៉ាងណាក៏ដោយ លោក ជេត ជាលី បានលើកឡើងថា លោកនឹងរង់ចាំទទួលការរិះគន់ និងកែលំអពីសំណាក់ក្រសួងអប់រំ យុវជន និងកីឡា ជានិច្ច ប្រសិនបើមានកំហុសឆ្គង ហើយពិតជាចង់ឃើញការឯកភាពគ្នាលើសន្លឹកសញ្ញាបត្រ។
«មានសាស្ត្រចារ្យម្នាក់ផ្ញើឲ្យខ្ញុំកាលពីយប់មិញនូវរូបចាស់របស់សម្តេច ជួន ណាត ដែលចេញពីកន្លែងនេះ ខ្ញុំមិនដឹងរូបនោះ ពិតឬមិនពិតទេ […] គ្មានទេបាវចនា ជាតិ សាសនា ព្រះមហាក្សត្រ ប៉ុន្តែមិនត្រូវបានគេវាយប្រហារទេ ព្រោះរដ្ឋាភិបាលសម័យនោះមិនមែនជារដ្ឋាភិបាលដែលគេស្អប់ ឥឡូវអ្នកដែលនិយាយនោះ ច្រើនណាស់ដែលរាលដាលមិនត្រឹមវ៉ៃតែសាលា មិនត្រឹមវ៉ៃតែខ្ញុំ ប៉ុន្តែវ៉ៃទៅរដ្ឋាភិបាលដែលគ្នាមិនដឹងអីសោះ»។ នេះជាការលើកយកបញ្ជាក់របស់លោក ជេត ជាលី ដោយកត់សម្គាល់ផងដែរថា ឡូហ្គោពេលនោះ មានដាក់ព្រះរាជសង្ហារព្រះចៅក្រុងកម្ពុជានៅកណ្តាល ដូចកន្លែងដែលសាកលវិទ្យាល័យភូមិន្ទភ្នំពេញដាក់ឡូហ្គោរបស់ខ្លួន ដោយសារតែពេលនោះ សញ្ញាបត្រចេញដោយថ្នាក់ជាតិ។
បើតាមលោក ជេត ជាលី ការយល់ឃើញថា ជាការមើលងាយជាតិ ឬមិនមើលងាយជាតិ គឺអាស្រ័យទៅលើការបកស្រាយ ហើយលោកទុកឲ្យមនុស្ស១៥លាននាក់ធ្វើការពិភាក្សាវែកញែក។ លោកបានអះអាងថា ក្រសួងអប់រំ យុវជន និងកីឡា នឹងបើកកិច្ចប្រជុំលើករណីនេះ៕
សូមចុចត្រង់នេះដើម្បីអានថ្មីៗជាភាសាអង់គ្លេស (Cambodianess.com)
© រក្សាសិទ្ធិដោយ thmeythmey.com
អត្ថបទពេញនិយម
តើពាក្យ «សិទ្ធិ, សិទ្ធ» ប្រើខុសគ្នាដូចម្តេច?
3 ថ្ងៃ
កម្ពុជា នឹងមានភ្លៀងធ្លាក់ ពីថ្ងៃទី៤-៦ឧសភា
3 ថ្ងៃ
«ស្មើរនេះ», «ថ្មើរនេះ» និង«ថ្មារនេះ» មួយណាត្រូវ?
ភ្នំពេញ
5 ថ្ងៃ
តើពាក្យងារជា «សម្តេច» មានន័យដូចម្តេច?
7 ថ្ងៃ
ការប្រឡងគ្រូអនុវិទ្យាល័យ នឹងរៀបចំ២ដំណាក់កាល ដើម្បីសម្រាំងយកបេក្ខជន៤៤១នាក់ប៉ុណ្ណោះ
3 ថ្ងៃ
អត្ថបទពេញនិយមបន្ថែម