ជាតិ
សង្គមជាតិ
រដ្ឋសភា​ឈ្វេងយល់ និង​ការអនុវត្ត​ច្បាប់​ប្រឆាំង​អំពើពុករលួយ​នៅ​ថ្ងៃទី២៦ឧសភា
25, May 2015 , 9:36 am        
រូបភាព
ដោយ: ថ្មីៗ



គណៈកម្មការ​ទី១០នៃ​រដ្ឋសភា ទទួលបន្ទុក​អង្កេត បោសសំអាត និង​ប្រឆាំង​អំពើ​រលួយ នឹង​រៀបចំ​សិក្ខាសាលា​មួយ​ស្តី««ការ​ឈ្វេងយល់​ពី​ច្បាប់ និង​ការអនុវត្ត​ច្បាប់ ស្តីពី​ការប្រឆាំង​អំពើពុករលួយ» នៅ​ថ្ងៃទី២៦ខែឧសភា​ខាងមុខ។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​រដ្ឋសភា សិក្ខាសាលា​នេះ​នឹង​ចាប់ផ្តើម​នៅ​ម៉ោង៨ព្រឹក ដោយមាន​ការចូលរួម​ពី​លោក ហេង សំរិន ប្រធានរដ្ឋសភា  សមាជិក សមាជិកា​រដ្ឋសភា-ព្រឹទ្ធសភា អាជ្ញាធរ​សវនកម្ម​ជាតិ អង្គការ​ជាតិ និង​អន្តរជាតិ ក្រសួង​ស្ថាប័នរដ្ឋ កងកម្លាំង​ប្រដាប់​អា វុ​ធ នគរបាលជាតិ និង​មន្ត្រីជាន់ខ្ពស់​អគ្គលេខាធិកា​រដ្ឋា​ន​រដ្ឋសភា-ព្រឹទ្ធសភា​មួយចំនួនទៀត៕



© រក្សាសិទ្ធិដោយ thmeythmey.com