ពីនេះ ពីនោះ
បើ​ចង់​ជោគជ័យ អ្នក​ត្រូវតែ​បង្ខំ​ខ្លួនឯង ឱ្យធ្វើ​រឿង​មួយចំនួន
26, May 2015 , 4:01 pm        
រូបភាព
ដោយ: ថ្មីៗ

តើ​មានរឿង​អ្វី​ខ្លះទៅ?


1.    នៅពេលដែល​អ្នក​ចង់​គេង​យូរ អ្នក​ត្រូវតែ​បង្ខំ​ខ្លួនឯង ឱ្យ​ក្រោក​ពី​គេង​ពី​ព្រលឹម។
2.    ត្រូវតែ​លះបង់ ច្រើនជាង​ទទួលផល។
3.    ត្រូវតែ​យកចិត្តទុកដាក់ ចំពោះ​អ្នកដទៃ ច្រើនជាង​អ្នកដទៃ យកចិត្តទុកដាក់ ចំពោះ​អ្នក។
4.    ទោះបីជា​អ្នក​ដួល​ក៏ដោយ ក៏​ត្រូវតែ​ងើបឈរ​ដោយ​ខ្លួនឯង​ដែរ។
5.    ត្រូវតែ​ហ៊ាន​ទទួលស្គាល់​កំហុស ហើយ​យក​កំហុសឆ្គង​ទាំងនេះ មក​ធ្វើជា​បទពិសោធន៍​ដើម្បី​រៀនសូត្រ។
6.    មិន​ខ្វល់​ថា នៅមុខ មាន​ឧបសគ្គ​ធំ​ប៉ុណ្ណា​ទេ តែ​អ្នក​ត្រូវតែ​ពុះពារ ដើម្បី​សម្រេច​បំណងប្រាថ្នា​អ្នក៕

ផ្តល់សិទ្ធិ​ដោយ www.health.com.kh


© រក្សាសិទ្ធិដោយ thmeythmey.com