ជាតិ
សង្គមជាតិ
អ្នកស្រី​ហ៊ុន សិ​ត្ថា​នី យំ​រៀបរាប់​ពី​ស្ថានភាព​ការងារ​នៅ​ទំនប់១មករា ការបាត់បង់​ឪពុក និង​ប្អូនប្រុស
28, May 2015 , 10:51 am        
រូបភាព
អង្គជំនុំជម្រះ​សាលាដំបូង​នៃ អង្គជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​បាន​បន្ត​បើកសវនាការ​លើ សំណុំរឿង ០០២/០២ប្រឆាំងនឹង​អតីត​មេដឹកនាំ​ខ្មែរក្រហម នួន ជា និង​ខៀវ សំផន ដែល​ផ្តោតទៅលើ​ការដ្ឋាន​ការងារ ចំនួន​បី​ជា​បន្តបន្ទាប់ គឺ​ទំនប់១មករា​ក្នុង​ខេត្តកំពង់ធំ ការដ្ឋាន​ព្រលានយន្តហោះ​ខេត្តកំពង់ឆ្នាំង និង​ទំនប់​ត្រពាំងថ្ម​ក្នុង​ខេត្តបន្ទាយមានជ័យ។



នៅ​ព្រឹក​ថ្ងៃទី២៧ខែឧសភា ឆ្នាំ២០១៥នេះ បាន​ស្តាប់​ការផ្តល់​សក្ខីកម្ម​របស់​អ្នក​គឺ​អ្នកស្រី ហ៊ុន សិ​ត្ថា​នី ជាដើម​បណ្តឹងរដ្ឋប្បវេណី​ក្នុង​សំណុំរឿង០០២ ។ មាន​ស្រុកកំណើត​នៅ​ខេត្តកំពង់ចាម អ្នកស្រី​គឺជា​ជនរងគ្រោះ​មួយរូប ក្នុងចំណោម​ជនរងគ្រោះ​ជាច្រើន​ទៀត ដែល​ត្រូវបាន​បង្ខំ​ឱ្យធ្វើ​ការងារ​យ៉ាងធ្ងន់ធ្ង​រ​នៅ​ការដ្ឋាន​ការងារ​ទំនប់១មករា ក្នុង​ខេត្តកំពង់ធំ៕

មានសំឡេង








© រក្សាសិទ្ធិដោយ thmeythmey.com