ជាតិ
សង្គមជាតិ
EDCភ្ជាប់​ចរន្តអគ្គិសនី​តំលៃ៦១០រៀល បាន​ជិត៨ម៉ឺន​បន្ទប់ហើយ
28, May 2015 , 4:03 pm        
រូបភាព
គិត​ត្រឹម​ថ្ងៃទី២៧ ខែឧសភា ឆ្នាំ២០១៥ អគ្គិសនី​កម្ពុជា បាន​ត​ភ្ជាប់​ចរន្តអគ្គិសនី ក្នុង​តំលៃ ៦១០រៀល ជូន​ដល់ក​ម្មករ កម្មការិនី និយោជិត និង​និស្សិត​ដែល​ស្នាក់នៅ​ផ្ទះជួល បាន​ចំនួន៧៧,០៣៥បន្ទប់​ហើយ។  នេះ​បើ​យោងតាម​សេចក្តីប្រកាស​ព័ត៌មាន របស់​អគ្គិសនី​កម្ពុជា។



យុទ្ធនា​ការចុះ​ត​ភ្ជាប់​ចរន្តអគ្គិសនី​តំលៃ៦១០រៀល ក្នុង​មួយ​គីឡូវ៉ាត់ម៉ោង សម្រាប់​អ្នក​ប្រើ​ក្រោម ៥០គីឡូវ៉ាត់ម៉ោង​ក្នុង​មួយខែ បាន​ចាប់ផ្តើម​កាលពី​ថ្ងៃទី២៩ ខែធ្នូ ឆ្នាំ២០១៤ ហើយ​គ្រោង​បញ្ចប់​នៅ​ខែកក្កដា ឆ្នាំ២០១៥ខាងមុខ។

យុទ្ធនាការ​ត​បណ្តាញ​អគ្គិសនី និង​ដំឡើង​កុង​ទ័​រ​ជូន​អ្នក​ជួល​បន្ទប់ និង​ជួល​ផ្ទះ ជំហាន​ទី២ កំពុង​ធ្វើឡើង​ក្នុង​ខណ្ឌ​សែន​សុខ ខណ្ឌពោធិ៍​សែន​ជ័យ  ព្រែក​ព្នៅ ខណ្ឌចំការមន ខណ្ឌច្បារអំពៅ ខណ្ឌជ្រោយចង្វារ ខណ្ដមានជ័យ និង​ខណ្ឌ​ឫ​ស្សី​កែវ៕





© រក្សាសិទ្ធិដោយ thmeythmey.com