ជាតិ
សង្គមជាតិ
មនុស្ស២៣២នាក់​ស្លាប់ ក្នុង​គ្រោះថ្នាក់​ចរាចរណ៍​ក្នុង​ខែឧសភា​នេះ
29, May 2015 , 12:43 pm        
រូបភាព
គ្រោះថ្នាក់​ចរាចរណ៍ ក្នុង​ខែឧសភា​បាន​កើតឡើង​ចំនួន ៤៨៧លើក កើន១២០លើក ស្មើ ៣៣ភាគរយ បើ​ធៀប​ខែមេសា​ឆ្នាំ២០១៥ ។ ក្នុង​គ្រោះថ្នាក់​ដែល​បាន​កើតឡើង បាន​បណ្តាល​ឲ្យ​មនុស្ស​ចំនួន២៣២នាក់​បាន​ស្លាប់ ។



បើ​យោងតាម​ការចុះផ្សាយ​នៅក្នុង​គេហទំព័រ​អគ្គស្នងការ​នគរបាល​ជាតិ គ្រោះថ្នាក់​ចរាចរណ៍​ទាំងនោះ បាន​បណ្ដាល​ឲ្យ​មនុស្ស​រងគ្រោះ​សរុប ១,១១៨នាក់ ក្នុងនោះ​ស្លាប់ ២៣២នាក់ របួសធ្ងន់៤៩២នាក់ និង​របួសស្រាល​ចំនួន ៣៩៤នាក់។នៅក្នុង​ហេតុការណ៍​គ្រោះថ្នាក់​ចរាចរណ៍​ដែល​បាន​កើតឡើង​ចំនួន៤៨៧លើក នៅក្នុង​ខែឧសភា​នេះ។

ប្រភព​ដដែល បាន​បន្តថា​មូល​ហេតុដែល​បណ្តាល​ឲ្យ​កើតមាន​គ្រោះថ្នាក់​កើត មកពី​បើកបរ​លើស​ល្បឿន​កំណត់ ៤០ភាគរយ  មិន​គោរព​សិទ្ធិ​អាទិភាព១៤ភាគរយ   មិន​ប្រកាន់​ស្ដាំ ៦ភាគរយ ប្រជែង១៣ភាគរយ បើកបរ​ស្រវឹង១៣ភាគរយ  បត់​មិន​ប្រយ័ត្ន៩ភាគរយ សុខភាព១ភាគរយ  កត្តា​យានយន្ត ២ភាគរយ និង​កត្តាផ្សេងៗ ២ភាគរយ៕








© រក្សាសិទ្ធិដោយ thmeythmey.com