ជាតិ
ព្រះអង្គម្ចាស់រណឬទ្ធិ ចំអក​ឲ្យ លោក​ សម រង្ស៊ី និង លោក កឹម សុខា រឿងវប្បធម៌សន្ទនា​
30, May 2015 , 9:59 am        
រូបភាព
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ កំពុង​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​គណបក្ស​ហ៊្វុនស៊ិនប៉ិចនៅព្រឹកថ្ងៃ​ទី​៣០ឧសភា​
ព្រះអង្គម្ចាស់ នរោត្តម រណឬទ្ធិ កំពុង​សំណេះសំណាល​ជាមួយ​ក្រុម​យុវជន​គណបក្ស​ហ៊្វុនស៊ិនប៉ិចនៅព្រឹកថ្ងៃ​ទី​៣០ឧសភា​
ភ្នំពេញ៖ ព្រះអង្គម្ចាស់​ នរោត្តម រណឬទ្ធិ ប្រធាន​គណបក្ស​ហ៊្វុនស៊ិនប៉ិច បានរៀបចំ​ពិធី​សំណេះសំណាល​ជាមួយ​យុវជន​គណបក្ស​ប្រមាណ​២០០០នាក់ នៅ​មជ្ឈមណ្ឌល​កោះពេជ្រ នៅព្រឹកថ្ងៃទី​៣០​ឧសភា​នេះ។ ព្រះអង្គម្ចាស់​ដែល​ទើបរងគ្រោះថ្នាក់ចរាចរណ៍​ថ្មីៗ បាន​ប្រើប្រាស់​វេទិកា​នេះ ដើម្បី​បង្ហាញ​ជំហរ​គណបក្ស​ដល់សមាជិក​ជាយុវជន​របស់​ខ្លួន និង​ក៏បានថ្លែងសារ​នយោបាយ​រិះគន់គណបក្ស​សង្គ្រោះជាតិ​ដែរ។



ព្រះអង្គម្ចាស់​បាន​អំពាវនាវ​ដល់​យុវជន​របស់​ហ៊្វុនស៊ិនប៉ិច មិនឲ្យរំខាន រាត្រីទឹកឃ្មុំ​របស់​​គណបក្ស​ប្រជាជនកម្ពុជាកាន់អំណាច ដែលជា​គណបក្ស​សម្ព័ន្ធភាព​របស់ខ្លួន ជាមួយ​នឹង​គណបក្ស​ប្រឆាំង​សង្គ្រោះជាតិ​នោះឡើយ។ ប៉ុន្តែ​នៅចំពោះមុខ​សមាជិក​គណបក្ស និង​អ្នកសារព័ត៌មាន ព្រះអង្គម្ចាស់​ក៏បាន​ចោទជាសំណួរ​ទៅគណបក្ស​សង្គ្រោះជាតិ​ដែរ​ថា «បើគង់តែមានវប្បធម៌សន្ទនា​នៅពេលនេះដដែល ហេតុអ្វី​មិន​សន្ទនា​តាំងពី​ដំបូង»?

ព្រះអង្គ​ម្ចាស់ រណឬទ្ធិ​ កំពុង​ស្តីបន្ទោស​គណបក្ស​សង្គ្រោះជាតិ​ដែល​បាន​ដឹកនាំបាតុកម្ម​ នៅក្រោយការបោះឆ្នោត​ ហើយដែល​បង្ក​ឲ្យមានអំពើហិង្សា​សម្លាប់ពលរដ្ឋ​មួយចំនួន៕



© រក្សាសិទ្ធិដោយ thmeythmey.com