ជាតិ
រដ្ឋសភា​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន៣ នៅ​ថ្ងៃទី៤ ខែមិថុនា
30, May 2015 , 7:12 pm        
រូបភាព
រដ្ឋសភាជាតិ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា នឹង​បន្ត​សម័យប្រជុំ​រដ្ឋសភា​លើក​ទី៤ នីតិកាល​ទី៥ នៅ​ថ្ងៃទី៤ ខែមិថុនា ខាងមុខ​ដើម្បី​ពិភាក្សា និង​អនុម័ត​លើ​របៀបវារៈ​ចំនួន៣ ។



បើតាម​សេចក្តីប្រកាស​ព័ត៌មាន​របស់​អគ្គលេខា​ធិ​ការដ្ឋាន​រដ្ឋសភារ​បៀ​ប​វារៈ​ទាំង៣នោះ រួមមាន​ទី១. ការបោះឆ្នោត​ជ្រើសតាំង លោក អាយ ខន ជា​សមាជិក​គណៈកម្មកា​រ​អង្កេត​បោស សម្អាត និង​ប្រឆាំង​អំពើពុករលួយ។ ទី២. ការពិភាក្សា និង​អនុម័ត​សេចក្តីព្រាងច្បាប់​ស្តីពី​ការគ្រប់គ្រង​គ្រោះមហន្តរាយ និង​ទី៣. ការពិភាក្សា និង​អនុម័ត​សេចក្តី ព្រាង​ច្បាប់​ស្តីពី​ការទូទាត់​ថវិកា​ទូទៅ​របស់​រដ្ឋ​សម្រាប់​ការគ្រប់គ្រង​ឆ្នាំ២០១៣ ៕




© រក្សាសិទ្ធិដោយ thmeythmey.com